ប្រជាជនឥណ្ឌាចំនួន៩២​នាក់ស្លាប់ដោយសាររលកកម្កៅឡើងដល់៥០អង្សាសេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

យ៉ាងហោចណាស់មនុស្សចំនួន៩២ស្លាប់ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌាដោយសាររលកកំដៅខ្ពស់នាំមកនូវភាពរាំងស្ងួត និងមានករណីជំងឺដោយ​សារកម្តៅថ្ងៃចំនួនរាប់រយករណី។

ការជួបប្រទះនូវបញ្ហាមានភ្លៀងធ្លាក់ទាបបំផុតមុនពេលរដូវខ្យល់មូសុងបញ្ចប់ ក្នុងរយៈពេល៦ទសវត្សរ៍ ហើយប្រទេសឥណ្ឌាស្ថិតនៅសប្តាហ៍ទី៣ដែលរងគ្រោះពីរលកកំដៅជាកំណត់ត្រាវែងបំផុតមួយ។ មនុស្សភាគច្រើនដែលស្លាប់កើតឡើងនៅក្នុងរដ្ឋ Bihar ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នៅក្នុងទីក្រុង Aurangabad, Gaya និង Nawada ខណៈដែលសីតុណ្ហភាពឡើងដល់ប្រហែល៤៥អង្សាសេ។

យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ៥៦២នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល ហើយមន្រ្តីបារម្ភថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង។ មន្ត្រីផ្លូវការនៃមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះអាសន្នរបស់រដ្ឋប្រាប់សារព័ត៌មាន Hindustan Times ថា គេពុំទាន់ដឹងច្បាស់ និងមិនទាន់ប្រកាសជាផ្លូវការពីចំនួនស្លាប់ទាក់ទងនឹងបញ្ហាកំដៅ ដោយក្រុមគ្រួសាររបស់អ្នកស្លាប់ទៅយកសាកសពមុនពេលពួកគេស្លាប់។

នៅថ្ងៃសៅរ៍មនុស្សចំនួន ៤៩នាក់ស្លាប់នៅក្នុងរដ្ឋ Bihar ក្នុងរយៈពេល ២៤ម៉ោង។ រដ្ឋមន្រ្តីក្រសួង Bihar លោក Nitish Kumar ប្រកាសថាក្រុមគ្រួសាររបស់អ្នកស្លាប់នឹងទទួលបានប្រាក់សំណងចំនួន ៤ lakh (៥៧៤០ ដុល្លារ)។ ប្រជាជនត្រូវគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ  ហើយសាលារៀន និងមហាវិទ្យាល័យត្រូវបិទទ្វាររហូតដល់ថ្ងៃពុធ។ ទីផ្សារត្រូវគេបញ្ជាឱ្យបិទពីម៉ោង ១១ព្រឹកដល់ម៉ោង ៥ល្ងាច។ Gaya និង Darbhanga ចាត់ទុកជាច្បាប់ Section ១៤៤ ហាមឃាត់មិនឱ្យមានរាល់សកម្មភាពសាធារណៈក្នុងកំឡុងពេលថ្ងៃ។

រលកកំដៅបង្កផលប៉ះពាល់ដល់ស្ទើរតែពីរភាគបីនៃប្រទេសឥណ្ឌាដោយរដ្ឋ Rajasthan ភាគខាងលិចមានសីតុណ្ហភាព ៥០អង្សាសេ។ រដ្ឋភាគខាងលិច Maharashtra កំពុងរងគ្រោះពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤៧ ឆ្នាំ។ មនុស្សចំនួនរាប់ម៉ឺននាក់នៅក្នុងភូមិរងគ្រោះពីគ្រោះរាំងស្ងួត និងចាកចេញពីលំនៅដ្ឋានរបស់ពួកគេដើម្បីស្វែងរកទឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here