កងកម្លាំងការពារអ៊ីរ៉ង់“បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកសហរដ្ឋអាមេរិក”

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២០ក្រុមបដិវត្តអ៊ីស្លាមរាយការណ៍ដោយផ្ទាល់ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ថាបាន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅលើដែនអាកាសរបស់អ៊ីរ៉ង់នៅក្បែរឆ្នេរអូម៉ង់នៅខេត្ត Horumuzugan នៅភាគខាងត្បូងនៃប្រទេស។

រាយការណ៍ព័ត៌មានពី Farceបង្ហាញភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់បានកើតឡើងដូចជា ការប៉ះទង្គិចគ្នារវាងកប៉ាល់ដឹកប្រេងនៅព្រែក Hormuz ជាដើម និងមានការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយចៃដន្យផ្សេងទៀតអាចនឹងកើតឡើង។

យោងតាមរបាយការណ៍នោះបានរាយការណ៍ថាក្រុមនេះបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក “Global Hawk” ដែលវាយប្រហារដែនអាកាសអ៊ីរ៉ង់នៅព្រឹកថ្ងៃទី២០។នៅថ្ងៃទី១៣ នៅអូម៉ង់ក្បែរព្រែក Hormuz នាវាជប៉ុន២គ្រឿង និងនាវាផ្សេងទៀតដែលប្រតិបត្តិការ ដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ជប៉ុនត្រូវបានគេវាយប្រហារ ហើយអាមេរិកបានរាយការណ៍ថាជាថ្វីដៃ របស់អ៊ីរ៉ង់។

ប្រទេសអ៊ីរ៉ង់បានបដិសេធទាំងស្រុង។ ទន្ទឹមនឹងនេះដែរ កងទ័ពកណ្តាលអាមេរិកបាន ចេញផ្សាយការវិភាគមួយអំពីយន្តហោះអាមេរិកដែលកំពុងតាមដានរថយន្ដដឹកប្រេងមួយដែលត្រូវ បានឆេះ ប៉ុន្តែបែរជាត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here