ជនស៊ីវិលអ៊ីរ៉ាក់៣នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែត

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

ជនស៊ីវិលអ៊ីរ៉ាក់៣នាក់រងរបួសកាលពីថ្ងៃពុធនេះនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើលំនៅដ្ឋានដ៏ស្មុគ្រស្មាញមួយកន្លែងដែលមានក្រុមហ៊ុនប្រេងអន្តរជាតិធំៗជាច្រើនស្ថិតនៅទីនោះរួមទាំងក្រុមហ៊ុនយក្សអាមេរិកExxonMobil នៅភាគខាងត្បូងទីក្រុងBasra។

ប្រភពសន្តិសុខនិយាយថាកាំជ្រួចKatyusha ដែលមានរយៈចម្ងាយខ្លីតម្រង់ទៅលើលំនៅដ្ឋានដែលស្ថិតនៅក្នុងតំបន់Burjesia និងទីបញ្ជាការប្រតិបត្តិការនៅភាគខាងលិចទីក្រុងដែលមានពលករបរទេសជាច្រើននាក់ស្នាក់នៅ។ គួររំលឹកថាឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេងពាណិជ្ជកម្មនៅក្នុងឈូងសមុទ្រពែរ្សដែលសហរដ្ឋអាមេរិកអះអាងថានេះគឺជាទង្វើរបស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិកបានជម្លៀសបុគ្គលិកការទូតរាប់រយនាក់ពីស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងBaghdad កាលពីខែមុន​ដោយលើកឡើងពីការគំរាមកំហែងមិនច្បាស់លាស់ពីអ៊ីរ៉ង់ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ដែលជាទីកន្លែងដែលទីក្រុងTehranគាំទ្រក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត។

ឧបទ្ទវហេតុដែលកើតឡើងកាលពីថ្ងៃពុធនេះបានធ្វើឱ្យបុគ្គលិកក្រុមហ៊ុនExxonធ្វើការជម្លៀសខ្លួន បន្ទាប់ពីការចាកចេញរបស់អ្នកការទូតបានចាប់ផ្តើមវិលត្រឡប់ទៅកាន់ក្រុងBasraវិញ។ ប្រភពសន្តិសុខបាននិយាយថាក្រុមហ៊ុន Exxon កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីជម្លៀសបុគ្គលិកបរទេសចំនួន២០នាក់ភ្លាមៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here