យុគសម័យឌីជីថលនៃអំពើភេរវកម្មកំពុងបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់ WMDs

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ព្រមានថាក្រុមភេរវករធ្វើការលួចប្រព័ន្ធអ៊ិនធឺណេត និងផ្សព្វផ្សាយទូទាំងពិភពលោក ដែលជាផលប៉ះពាល់ធ្ងន់ធ្ងរមិ​នតិចជាងការប្រើសអព្វាវុធ។

អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Yury Kokov និយាយនៅក្នុងព្រឹត្តិការណ៍សន្តិសុខក្នុងទីក្រុង Ufa កណ្តាលប្រទេសរុស្ស៊ីថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាអនុញ្ញាតឱ្យក្រុមភេរវករប្រើអ៊ិនធឺណេតកាន់តែច្រើនដើម្បី “ការជ្រើសរើសសមាជិក ការទាក់ទាញ ការលួចបន្លំអ៊ិនធឺណេត និងការរំលោភបំពានលើអ៊ីនធឺណេត”។

មន្ត្រីរូបនេះនិយាយថាអ៊ិនធឺណេតក្លាយជាយន្តការសំខាន់សម្រាប់ពួកជ្រុលនិយមដើម្បីគ្រប់គ្រងកងកម្លាំង និងធនធានដែលពង្រាយ ខណៈដែលបច្ចុប្បន្នមានបណ្តាញ “ជ្រុលនិយមនិងពួកភេរវជន” ប្រមាណ៣០.០០០នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here