ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
ប្រទេសអ៊ីស្រាអែលធ្វើសមយុទ្ធយោធាដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំសម្រាប់ធ្វើសង្គ្រាម ហើយបើសិនជាធ្វើសង្រ្គាមជាមួយនឹងសត្រូវនោះ សត្រូវនឹងពិបាកឆ្លើយតបចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សមយុទ្ធរយៈពេល៤ថ្ងៃមានកងទ័ពជើងទឹក និងទ័ពអាកាសចំនួនរាប់ពាន់នាក់ យន្ដហោះចម្បាំងធុនធំ និងប្រព័ន្ធការពារមីស៊ីលដែលរចនាឡើងចំពេលមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។
មន្ត្រីអាកាសចរណ៍អ៊ីស្រាអែលប្រាប់ក្រុមអ្នកយកព័ត៌មានថា យន្តហោះចម្បាំងប្រភេទ F-៣៥A របស់អ៊ីស្រាអែលចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងដោយមានបន្ថែមនូវសមត្ថភាពដ៍អស្ចារនិងផ្សេងៗជាច្រើនទៀត ដែលនោះជាលំហាត់មិនធ្លាប់មានពីមុនមក។ យន្តហោះ F-៣៥ ចំនួន ១៤គ្រឿងមានស្លាបខាងក្រៅដោយរចនាឡើងដើម្បីកាត់បន្ថយការតាមដានរបស់រ៉ាដា។
ការធ្វើសមយុទ្ធមិនបានសំដៅលើសត្រូវណាមួយទេ ការធ្វើសមយុទ្ធនេះគ្រាន់ជាការបង្ហាញភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងបច្ចេកវិទ្យាទាន់សម័យនិងសមត្ថភាពធ្វើសង្គ្រាមនៅពេលបច្ចុប្បន្ន។ ក្រុម IDF បដិសេធថាសមយុទ្ធនេះមិនមានអ្វីពាក់ព័ន្ធនឹងភាពតានតឹងនាពេលបច្ចុប្បន្នរវាងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ទេ។
ពួកគេអះអាងថា ការធ្វើសមយុទ្ធនេះត្រូវគេគ្រោងទុកជាយូរមកហើយ ដោយផ្តោតលើការគំរាមកំហែងដែលមានប្រភពមកពីភាគខាងជើងដូចជាក្រុម Hezbollah ។ នាពេលថ្មីៗនេះមានហេតុការណ៍ជាច្រើនកើតឡើងបណ្តាលឱ្យមានជម្លោះ ការផ្ទុះអាវុធ និងទម្លាក់គ្រាប់បែកជាច្រើន។