ក្រុមISISអាចបង្វែរការចាប់អារម្មណ៏លើប្រទេសឥណ្ឌាក្រោយពីបរាជ័យនៅមជ្ឈឹមបូព៌ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

ភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុកមួយព្រមានថា ក្រោយពីទទួលការបរាជ័យនៅមជ្ឈិមបូព៌ា ឥឡូវនេះរដ្ឋអ៊ីស្លាមអាចផ្តោតលើប្រទេសឥណ្ឌា ដោយបង្កើតសមាជិក​ភេរវករនៅក្រោមដីនៅតាមបណ្តារដ្ឋនានាក្នុងប្រទេសធំបំផុតទីពីររបស់ពិភពលោក។

យោងតាមប្រភពព័តមានពី ​​NDTV បញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌាក្លាយទៅជាជនងាយរងគ្រោះកាន់តែខ្លាំងឡើងពីការគំរាមកំហែងវាយប្រហារភេវរកម្មរបស់ IS ។ លិខិតមួយដែលគេអានមានសេចក្តីថា “ក្រោយពីបាត់បង់ទឹកដីនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី  ឧទ្ទាម IS កំពុងជំរុញឱ្យក្រុមការ ងារប្រព្រឹត្តអំពើហឹង្សាយ៉ាងឃោរឃៅខណៈពេលដែលពួកគេកំពុងវិលត្រឡប់ចូលប្រទេសវិញ”។

លិខិតមួយទៀតសរសេរថា “ក្រុមភេរវករក៏អាចផ្តោតគោលដៅរៀបចំក្រុមការងាររបស់ពួកគេនៅទីក្រុង Kochi ដោយរដ្ឋ Kerala ប្រជាជនច្រើនជាង ២ លាននាក់។ ” មន្រ្តីប៉ូលិសក្នុងស្រុកប៉ាន់ប្រមាណថា អ្នករស់នៅរដ្ឋ Kerala ចំនួនប្រហែល ១០០នាក់ចូលរួមជាមួយក្រុម IS ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលមនុស្សប្រមាណ ៣.០០០នាក់ផ្សេងទៀតមានចំណាប់អារម្មណ៍ចូលរួម ហើយឥឡូវនេះពួកគេកំពុងស្ថិតនៅក្រោមការឃ្លាំមើល។

រដ្ឋនៅភាគខាងត្បូងស្ថិតនៅជិតប្រទេសស្រីលង្កាធ្លាប់រងការវាយប្រហារភេរវកម្មនៅថ្ងៃអបអរបុណ្យអ៊ីស្ទើរ(Easter) ក្នុងខែមេសា ហើយការវាយប្រហារនោះបណ្ដាលឱ្យមនុស្សចំនួន ២៥០ នាក់ស្លាប់ ។ ព័ត៌មាននេះចេះផ្សាយ ក្រោយពីមានគេរាយការណ៍ថា អ្នកគាំទ្ររដ្ឋអ៊ីស្លាមប្រកាសការបង្កើត ‘Wilayah al-Hind’។ មិនយូរប៉ុន្មានក្រុមភេរវករនិយាយថា ពួកគេបង្កើតមូលដ្ឋានរឹងមាំមួយបន្ថែមទៀតហៅថា “‘Wilayah Pakistan’” ។

IS ធ្លាប់បំផ្លិចបំផ្លាញនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយទីនោះជាកន្លែងដែលពួកគេបង្កើតក្រុម ‘កាលីហ្វាត’ និងអនុវត្តក្បួនសារាមយ៉ាងតឹងរឹង។ បច្ចុប្បន្ន ចំនួនសមាជិករបស់ក្រុមនេះនៅក្នុងតំបន់កំពុងធ្លាក់ចុះ ក្រោយពីយុទ្ធនាការរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី និងយោធាអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសុទ្ធតែទទួលបានជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here