អាមេរិកគួរតែបញ្ឈប់ការបញ្ជូនកងទ័ពទៅឈូងសមុទ្រមុនពេលមានជម្លោះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

ក្រសួងការបរទេសរុស្ស៊ីព្រមានថា ការពង្រាយកងទ័ពទៅកាន់ឈូងសមុទ្រពែរអាចបង្កឱ្យមានសង្គ្រាមនុយក្លរអ៊ែរផ្ទុះឡើងនៅក្នុងតំបន់ ខណៈពេលដែលមានភាពតានតឹងកំពុងកើនឡើង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Sergey Ryabkov ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍​ថា ​ប្រទេសរុស្ស៊ីសង្ឃឹមថា ការបន្ថែមកម្លាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ានឹងមិនរីករាលដាលបង្កឱ្យមានសង្គ្រាម។

បើមិនដូច្នោះទេស្ថានភាពនេះនឹងមិនអាចគ្រប់គ្រងបានទេ។ ការព្រមាននេះធ្វើឡើងនៅពេលដែលអាមេរិកបង្កើនទ្រព្យសម្បត្តិអាវុធរបស់ខ្លួននៅ ឈូងសមុទ្រ។ នៅខែមុន មន្ទីរបញ្ចកោណពង្រាយកាំជ្រួចមីស៊ីល Patriot   យន្តហោះទម្លាក់គ្រាប់បែក និងក្រុមនាវាដឹកយន្តហោះទៅកាន់តំបន់ជម្លោះ។

ក្រុងវ៉ាស៊ិនតោនលើកឡើងពីការគំរាមកំហែងដែលកំពុងតែកើនឡើងពីក្រុងតេរ៉ានដើម្បីជាសំអាងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការថែមកម្លាំងអាវុធ ខណៈពេលដែលប្រទេសអ៊ីរ៉ង់បន្ទោសអាមេរិកចំពោះការធ្វើឱ្យខូចខាតដល់ផ្នែកសន្តិសុខរបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here