លោក Erdogan បង្កើនចំនួនទិញប្រព័ន្ធការពារ S-៤០០ទ្វេដងនិងប្តេជ្ញាប្រឆាំងនឹងទណ្ឌកម្ម

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan រំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់លោកចំពោះកិច្ចព្រមព្រៀងទិញប្រព័ន្ធ S-៤០០ ជាមួយរុស្ស៊ីនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍។ លោកប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មណាមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់លើកិច្ចព្រមព្រៀងនេះ។

ក្រោយពីប្រកាសពីកិច្ចព្រមព្រៀងមានតម្លៃរាប់ពាន់លានដុល្លារជាមួយនឹងប្រទេសរុស្ស៊ី សម្រាប់ការទិញប្រព័ន្ធការពារកាំជ្រួចពីដីទៅអាកាសកម្រិតខ្ពស់ លោក Erdrogan សន្យាថានឹងមានការសងសឹក ប្រសិនបើសហរដ្ឋអាមេរិកព្យា​យាមដាក់ទណ្ឌកម្មលើប្រទេសទួរគីក្នុងករណីនេះ។

សហរដ្ឋអាមេរិកធ្វើការគំរាមកំហែងមួយចំនួនក្នុងរយៈពេលពីរ ឬបីខែកន្លងមកនេះក្នុងការប៉ុនប៉ងរារាំងប្រទេសទួរគីមិនឱ្យទិញប្រព័ន្ធការពារពីប្រទេសរុស្ស៊ី រួមទាំងអនុវត្តការដាក់ទណ្ឌកម្ម និងដកប្រទេសទួរគីមិនឱ្យធ្វើជាដៃគូ ក្នុងកម្មវិធីយន្តហ្វឹកហាត់យន្តចម្បាំងF-៣៥។

ក្រៅពីអាកាសយានិកទួរគីទទួលបានការបណ្តុះបណ្តាលពីយន្តហោះថ្មី ប្រទេសទួរគីថែមទាំងទទួលបានសិទ្ធិផលិតគ្រឿងបន្លាស់យន្ដហោះ។កម្លាំងទ័ពអាកាសរបស់ប្រទេសទួរគីថែមទាំងគ្រោងទិញយន្តហោះចំនួន ១០០គ្រឿង។ ប្រធានាធិបតីទួរគីមានប្រសាសន៍ថា លោកពុំបានឃើញលទ្ធភាពណាមួយរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់ទណ្ឌកម្មស្របតាមច្បាប់ដាក់ទណ្ឌកម្ម (CAATSA) ដើម្បីដាក់ទណ្ឌកម្មលើប្រទេសទួរគីនោះទេ។

លោកព្រមានក្រុងវ៉ាស៊ីនតោនថា សូមគិតឱ្យបានប្រុងប្រយ័ត្នអំពីការគំរាមកំហែង ហើយលោកថែមទាំងសន្យាថា ប្រទេសទួរគីនឹងធ្វើសកម្មភាពឆ្លើយតបទៅសហរដ្ឋអាមេរិក។  មេដឹកនាំទួរគីគ្រោងនឹងពិភាក្សាអំពីការខ្វែងគំនិតគ្នាជាមួយលោក Trump នៅក្នុងកិច្ចប្រជុំកំពូល G២០ នាពេលខាងមុខក្នុងប្រទេសជប៉ុននៅចុងខែនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here