ប្រទេសរុស្ស៊ីអាចជាប្រទេសមហាអំណាចខាងយោធាអស្ចារ្យតែមួយ

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩

លោក Putin មានប្រសាសន៍ដោយផ្ទាល់ក្នុងអំឡុងពេលមានកិច្ចប្រជុំប្រចាំសប្តាហ៍របស់លោកថា ប្រទេសរុស្ស៊ីនៅតែជាប្រទេសមហាអំណាចយោធាដ៏ធំ បើទោះបីជាមានការកាត់បន្ថយថវិកាការពារជាតិរបស់ខ្លួនក៏ដោយ  ខណៈដែលប្រទេសផ្សេងទៀតបន្តបូមប្រាក់ចូលទៅក្នុងវិស័យការពារជាតិរបស់ខ្លួន។

ក្នុងការចំណាយទឹកប្រាក់ប្រមាណជា ៤៨ពាន់លានដុល្លារ  ប្រទេសរុស្ស៊ីគឺជាប្រទេសទី៧ ក្នុងលំដាប់ពិភពលោក លោករំឭកដល់ទស្សនិកជនរបស់លោកនៅពេលលើកឡើងដល់ចំណុចទំហំនៃថវិកាយោធា។ លោកមានប្រសាសន៍ថា “យើងមានភាពប្រសើរជាងមុន ដោយសហរដ្ឋអាមេរិកចំណាយ  ៧២០ពាន់លានដុល្លារ និង បណ្តាប្រទេសផ្សេងទៀតរួមមានទាំងអារ៉ាប៊ីសោឌី  ចក្រភពអង់គ្លេស បារាំង និងជប៉ុន ដែលចំណាយច្រើនប្រហែលនោះលើវិស័យការពារជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីមិនត្រឹមតែរក្សាបាននូវកម្លាំងយោធា និងអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពលើសពីគូប្រជែងពីរ ឬបីជំហាន។ លោកបន្ថែមថា “វាជាអ្វីដែលគួរឱ្យមានមោទនភាព” ។ យោងតាមប្រភពព័ត៌មានពីប្រមុខរដ្ឋបញ្ជាក់ឱ្យដឹងថា ក្នុងចំនួន ២,៩ ភាគរយនៃ GDP នៅឆ្នាំ២០១៩ នឹងធ្លាក់មកនៅត្រឹម ២,៨៧ ភាគរយនៅឆ្នាំក្រោយ និង២,៨ ភាគរយនៅឆ្នាំ២០២១។

 

LEAVE A REPLY

Please enter your comment!
Please enter your name here