ប្រទេសចិនព្រមានដល់បស្ចិមប្រទេសដែលលូកដៃឱ្យចេញពីទីក្រុងហុងកុង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសចិននិយាយថាប្រទេសលោកខាងលិចដែលលូកដៃកំពុងតែធ្វើឱ្យមានបញ្ហានៅទីក្រុងហុងកុង ហើយលោកព្រមានដល់អ្នកខាងក្រៅដែលជ្រៀតជ្រែក និងធ្វើឱ្យខូចដល់ស្ថេរភាពកិច្ចការក្នុងស្រុករបស់ប្រទេសចិន។​

លោក Wang Yi ធ្វើការអត្ថាធិប្បាយអំពីបាតុកម្មថ្មីៗប្រឆាំងនឹងច្បាប់បត្យាប័ននៅទីក្រុងហុងកុង។ ច្បាប់ដែលស្នើសុំនោះ ឥឡូវត្រូវគេផ្អាកទាំងស្រុង។ រដ្ឋមន្ត្រីរូបនោះប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធថា ក្រុងប៉េកាំងគាំទ្រដល់ការសម្រេចចិត្តនោះ ប៉ុន្តែលោកបន្ថែមថា កងកម្លាំងរបស់លោកខាងលិចមួយចំនួនកំពុងទាញយកអត្ថប្រយោជន៍ពីបញ្ហានេះ ដើម្បីធ្វើឱ្យខូចខាតដល់ទាំងស្ថេរភាពនៅក្នុងទីក្រុងហុងកុង និងការអនុវត្តប្រទេសមួយមានប្រព័ន្ធពីរ។ លោកព្រមានថា “យើងចង់និយាយឱ្យខ្លាំងៗថា យកដៃដ៏ខ្មៅដែលអ្នកបង្ហាញនោះទៅវិញទៅ”។

លោកថែមទាំងព្រមានថា  “ក្រុងហុងកុងមិនមែនជាកន្លែងសម្រាប់អ្នកធ្វើសង្គ្រាមទេ”។ ‘ដៃខ្មៅ’គឺជាពាក្យដែលគេប្រើនៅក្នុងប្រទេសចិនដើម្បីសំដៅទៅលើអ្នកក្បត់ជាជនបរទេស។ ហុងកុង គឺជាតំបន់រដ្ឋបាលពិសេសមួយរបស់ប្រទេសចិនដែលមានការគ្រប់គ្រងលើសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ចដាច់ដោយឡែក។

LEAVE A REPLY

Please enter your comment!
Please enter your name here