បើអាមេរិកបង្កសង្រ្គាមលើអ៊ីរ៉ង់អាចនឹងមានគ្រោះមហន្តរាយនៅមជ្ឈិមបូព៌ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

លោក Vladimir Putin មានប្រសាសន៍ថា ការវាយលុកនៅឈូងសមុទ្រអាចនាំមកនូវក្តីមហន្តរាយនៅតំបន់មជ្ឈិមបូព៌ាទាំងមូល ហើយពិតជាពិបាកក្នុងការគណនាទំហំការវាយបករបស់អ៊ីរ៉ង់ទៅនឹងការឈ្លានពានសហរដ្ឋអាមេរិកដែលអាចកើតមាន។  មានសំលេងគាំទ្រក្នុងសហរដ្ឋអាមេរិកដែលអំពាវនាវឱ្យមានសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោកសង្ឃឹមថា របៀបវីរៈបែបនេះនឹងមិនក្លាយជាការពិតនោះទេ។

ការលុកលុយទាំង​ស្រុង​​របស់រ៉ង់អាចបង្កឱ្យមានគ្រោះមហន្តរាយនៅក្នុងតំបន់ ដោយសារអំពើហឹង្សាកើនឡើង និងអាចបណ្តាលឱ្យមានជនភៀសខ្លួន ព្រោះពួកគេភៀសខ្លួនចេញដើម្បីសុវត្ថិភាព។ លោកបន្ថែមថា ម្យ៉ាងវិញទៀត បើសិនជានរណាម្នាក់ព្យាយាមបង្កឱ្យមានគ្រោះមហន្តរាយក៏ត្រូវបង់ថ្លៃផងដែរ។

តាមប្រសាសន៍របស់លោក Putin បញ្ជាក់ថា ប្រទេសអ៊ីរ៉ង់គឺជាប្រទេសរបស់ក្រុមស៊ីអ៊ីត ហើយប្រទេសអ៊ីរ៉ង់នឹងមានកេរ្ដិ៍ឈ្មោះខ្លាំងណាស់ ប្រសិនបើប្រទេសរបស់ពួកគេរងការវាយ​ប្រហារ។ ពុំមាននរណាម្នាក់ដឹងពីអ្វីដែលនឹងកើតមាននោះទេ  ហើយវាពិបាកនឹងនិយាយថា អ្នកណានឹងរងផលប៉ះពាល់។ ភាពតានតឹងនៅជុំវិញប្រទេសអ៊ីរ៉ង់កើនឡើងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយអាមេរិកដាក់ទណ្ឌកម្មផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចដ៏ធំរបស់អ៊ីរ៉ង់។

ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោនបង្ហាញពីការប្រឈមមុខដាក់គ្នា ដោយបញ្ជូនទ្រព្យសម្បត្តិយោធាបន្ថែមទៀតរួមមានទាំងក្រុមនាវាដឹកយន្តហោះ យន្តទម្លាក់គ្រាប់បែក  និងមីស៊ីល Patriot ទៅកាន់ប្រទេសនៅជាប់ព្រំដែនប្រទេសអ៊ីរ៉ង់។ នៅលើផ្នែកនយោបាយ   សហរដ្ឋអាមេរិកនៅតែអះអាងថា ប្រ​ទេសអ៊ីរ៉ង់បំពានលើកិច្ចព្រមព្រៀង ដោយសាតែប្រទេសអ៊ីរ៉ង់នៅតែបន្តធ្វើសកម្មភាពលើកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោក Putin រិះគន់ចំពោះការអះអាងរបស់សហរដ្ឋអាមេរិក។ លោកបន្តថា ប្រទេសអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះ និងមិនបំពានអ្វីទេ។ លោកគិតថា ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់គឺគ្មានមូលដ្ឋានច្បាស់លាស់ទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here