លោកត្រាំពន្យល់ពុំមានមនុស្សនៅក្នុងយន្តបញ្ជាដែលអ៊ីរ៉ង់បាញ់ទម្លាក់ទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

លោក Donald Trump រិះគន់បន្តិចដោយប្រើវោហាសាស្ត្រឌឺដងចំពោះប្រទេសអ៊ីរ៉ង់នៅពេលដោយលោកមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ងសាងកំហុសដ៏ធំមួយ ហើយលោកបន្ថែមទៀតថា ពួកគេបាញ់ទម្លាក់យន្តហោះដោយចៃដន្យ។ លោកធ្វើឱ្យសារព័ត៌មានរង្គោះរង្គើដោយសារលោកមានប្រសាសន៍ថា យ៉ាងហោចណាស់ ពុំមាននរណាម្នាក់នៅក្នុងយន្តហោះនោះទេ។

ខណៈពេលដែលលោក Trump សង្កត់ធ្ងន់ថា ពុំមាននរណាម្នាក់ស្លាប់ក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅថ្ងៃព្រហស្បតិ៍នោះ ពាក្យរបស់គាត់ធ្វើឱ្យមនុស្សច្រើន បង្ហាញអារម្មណ៍ដោយយកដៃបិទមុខភ្ញាក់ផ្អើល។ អ្នកកាសែត និងអ្នកកាសែតមួយចំនួននៅលើធ្វីតធ័រនាំគ្នាប្រញាប់ប្រញាល់ប្រមាថដល់លោកប្រធានាធិបតីដោយបញ្ជើរថា ជាការពិតណាស់ ពុំមាននរណាម្នាក់បើកបរយាន  ដែលជាយានយន្តគ្មានមនុស្សបើកបរនោះទេ។

ប្រសិនបើនោះមិនមែនជារឿងចម្លែកសម្រាប់សន្និសីទសារព័ត៌មានមួយនោះទេ  ក៏លោក Trump នូវតែនិយាយម្តងហើយម្តងទៀតដដែលៗថា យន្តហោះគ្មានមនុស្សបើកនោះត្រូវគេបាញ់ទម្លាក់ដោយចៃដន្យ។

ការឆ្លើយតបមិនដូចនូវអ្វីដែលមនុស្សភាគច្រើនគិតទុកឡើយ   នៅពេលដែលលោក Trump បង្ហោះសារនៅមុននោះថា ប្រទេសអ៊ីរ៉ង់បង្កើតកំហុសឆ្គងដ៏ធំមួយក្នុងការបាញ់ទម្លាក់យន្តគ្មានមនុស្សបើក ហើយមនុស្សជាច្រើនហាក់ដូចជាចាត់ទុកថា លោក Trump ពុំទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមធ្វើសង្រ្គាម។ អ្នកអាចស្រមៃមើលថា លោក John Bolton នឹងមិនសប្បាយចិត្តកម្រិតណាដែរ នៅពេលដែលលឺគេពោលដូច្នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here