កងកម្លាំងយោធាសម្លាប់ក្រុមពួករដ្ឋឥស្លាមម្នាក់ និងរងរបួស២នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

បញ្ជាការប្រតិបត្តិការខេត្តAnabr នៃកងកម្លាំងយោធាal-Hashd al-Shaabi ប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះសម្លាប់ពួកសកម្មប្រយុទ្ធISម្នាក់ និងធ្វើឱ្យ២នាក់ផ្សេងទៀតរងរបួស។ កងកម្លាំងរបស់ខ្លួនបានធ្វើការការពារខ្លួនពីការប៉ុនប៉ងវាយប្រហារនៅក្នុងតំបន់មួយនេះដែលស្ថិតនៅភាគខាងលិចខេត្តAnbar។

មេបញ្ជាការកងកម្លាំងយោធាខេត្តAnbar លោកQassim Musleh និយាយនៅក្នុងសេចក្តីថ្លែងការណ៍ពត៌មានថាកងពលធំទី១៣ និងទី១៨របស់al-Hashd al-Shaabi អនុវត្តប្រតិបត្តិការសន្តិសុខដ៏ធំមួយនៅវាលខ្សាច់ភាគខាងលិចខេត្តAnbar។ លោកប្រាប់បន្ថែមថាប្រតិបត្តិការនេះបណ្តាលឱ្យមានការសម្លាប់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ក្នុងចំនោមពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងធ្វើឱ្យ២នាក់ផ្សេងទៀតរងរបួស។

លើសពីនេះបានធ្វើការរឹបអូសរឃ្លាំងចំនួន៤កន្លែង និងយានយន្តចំនួន៣គ្រឿងដែលជាកម្មសិទ្ធិរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងភូមិJagaifa។ ប្រតិបត្តិការនេះបានជួយបញ្ចប់ការវាយប្រហារដែលបានគ្រោងទុកនៅក្នុងតំបន់ភាគខាងលិចនៃខេត្តAnbar មានដូចជាស្រុកQaim និងស្រុកAkasha។ កងកម្លាំងសន្តិសុខនឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់វត្តមានរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថាកងកម្លាំងAl-Hashd al-Shaabi ត្រូវបានគេស្គាល់ផងដែរថាគឺជាកងកម្លាំងចលនានិយមហៅកាត់ថា(PMF) គឺជាកងកម្លាំងយោធាដែលបានបង្កើតឡើងដំបូងដោយកងជីវពលចំនួន៤០នាក់ដែលភាគច្រើនជាក្រុមមូស្លីមShia ប៉ុន្តែក៏មានអ្នកកាន់សាសនានិកាយស៊ុននី គ្រិស្តសាសនា និងYazidiផងដែរ។

ហើយមួយទៀតកម្លាំងនេះត្រូវបានគេហៅថាជាឆ្មាំសាធារណរដ្ឋអ៊ីរ៉ាក់ថ្មីបន្ទាប់ពីបានរៀបចំឡើងវិញយ៉ាងពេញលេញនៅដើមឆ្នាំ២០១៨ ដោយមេបញ្ជាការរបស់ពួកគេលោកHaider al-Abadi។ ក្រោយមកលោកHaider al-Abadiបានចេញបទបញ្ជាដោយកែតម្រូវស្ថានភាពអ្នកប្រយុទ្ធកងកម្លាំងចលនានិយមដោយផ្តល់ឱ្យពួកគេនូវឋានៈ និងប្រាក់ខែស្មើទៅនឹងកងទ័ពអ៊ីរ៉ាក់ផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here