ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
លោកប្រធានាធិបតីរុស្ស៊ីមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនឹងមិនឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិកស្តីពីអនាគតរបស់ស៊ីរីដោយការចំណាយផលប្រយោជន៍ប្រទេសស៊ីរី និងគោលការណ៍របស់ទីក្រុងម៉ូស្គូនោះទេ។
ក្នុងអំឡុងកិច្ចប្រជុំសំណួរ និងចម្លើយប្រចាំឆ្នាំនៅថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មានម្នាក់សួរទៅលោកថា នឹងមានកិច្ចព្រមព្រៀងធំជាមួយសហរដ្ឋអាមេរិក ឬយ៉ាងណាលើបញ្ហាស៊ីរី នៅពេលដែលប្រទេសនោះចាប់ផ្តើមងើបឡើងវិញពីអរិភាព និងការបំផ្លិចបំផ្លាញប៉ុន្មានឆ្នាំមក។ លោក ពូទីនឆ្លើយតបថា“តើអ្នកសំដៅដល់កិច្ចព្រមព្រៀងធំអ្វី? យើងមិនលក់ផលប្រយោជន៍សម្ព័ន្ធមិត្ត ឬគោលការណ៍របស់យើងទេ។
ប្រទេសរុស្ស៊ីមានឆន្ទៈធ្វើការចរចាលើការផ្លាស់ប្តូរនយោបាយ ក្នុងប្រទេសស៊ីរីជាមួយភាគីពាក់ព័ន្ធជាច្រើន។ តើរឿងនេះអាចធ្វើទៅរួចទេ? ខ្ញុំជឿថា អាចធ្វើបានលុះត្រាតែមានសុឆន្ទៈចូលរួមរបស់មនុស្សគ្រប់គ្នាដែលមានជាប់ពាក់ព័ន្ធក្នុងជម្លោះនោះ។
លោកពូទីនគូសបញ្ជាក់ថា ប្រទេសទួរគី និងអ៊ីរ៉ង់គឺជាដៃគូរបស់ប្រទេសរុស្ស៊ីក្នុងការដោះស្រាយវិបត្តិក្នុងប្រទេសស៊ីរី ប៉ុន្តែបណ្តាប្រទេសនានាដូចជាអាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងហ្ស៊ូដាន មានប្រយោជន៍ស្របច្បាប់លើអ្វីដែលកើតឡើងក្នុងប្រទេសស៊ីរី ហើយប្រទេសអឺរ៉ុបក៏រងផលប៉ះពាល់ដោយសារទទួលប្រជាជនចំណាកស្រុកដ៏ធំដែលកើតឡើងដោយសារសង្គ្រាមក្នុងប្រទេសស៊ីរី។ លោកសង្កត់ធ្ងន់ថា “យើងត្រូវធ្វើការរួមគ្នាលើរឿងនេះ” ។