ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩
ពួកឧទ្ទាម Houthi ធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិ Abhaភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីតដែលសម្លាប់មនុស្សម្នាក់និងរងរបួស៧នាក់។ ការវាយប្រហារនេះកើតឡើងនៅពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះ។
ក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតប្រកាសពីការស្លាប់និងរបួសមិនបានបញ្ជាក់ពីរបៀបដែលការវាយប្រហារនេះឡើយ ប៉ុន្តែទូរទស្សន៍ Al-Masirah ជាកម្មសិទ្ធិក្រុម Houthi និយាយថា យន្តហោះគ្មានមនុស្សបើកប្រើប្រាស់ដើម្បីវាយប្រហារព្រលានយន្តហោះ Abha និង Jizan ។ ការវាយប្រហារចុងក្រោយមិនត្រូវបានបញ្ជាក់អះអាងពីក្រុមណាមួយទៀតទេ។
ការធ្វើវាយប្រហារត្រូវគេរាយការណ៍ថាត្រូវទីតាំងចំណតរថយន្តរបស់ព្រលានយន្តហោះហើយមនុស្សដែលស្លាប់នោះសជាជនជាតិស៊ីរី។
កាលពីថ្ងៃសៅរ៍ក្រុមចម្រុះនិយាយថាយន្តហោះរបស់ខ្លួនបំផ្លាញយន្តហោះគ្មានមនុស្សបើកពីរគ្រឿងដែលចេញពីអភិបាលខេត្ត Sanaa ក្នុងប្រទេសយេម៉ែនគ្រប់គ្រងដោយក្រុម Houthis ។ ប្រទេសអារ៉ាប៊ីសាអូឌីតចោទប្រកាន់ប្រទេសអ៊ីរ៉ង់ចំពោះការផ្គត់ផ្គង់ដល់ពួកឧទ្ទាមដោយប្រើឧបករណ៍បច្ចេកវិទ្យាទំនើប ខណៈពេលដែលទីក្រុងតេអេរ៉ង់បដិសេធការចោទប្រកាន់នេះ។