មេបញ្ជាការកងទព័ត្រូវសម្លាប់ដោយការធ្វើរដ្ឋប្រហារនៅប្រទេសអេត្យូពី

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២៣នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអេត្យូពីនៅអាហ្វ្រិកខាងកើតប្រកាសថាក្រុមយោធា ប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលមានលោកឧត្តមសេនីយ៍ជាមេបញ្ជាការកងទ័ពត្រូវបាញ់សម្លាប់ ប៉ុន្តែពួកគេបានគ្រប់គ្រងស្ថានភាពច្របូកច្របល់រួចទៅហើយ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថាពួកយោធាសម្លាប់រដ្ឋមន្ត្រីជាច្រើននាក់នៅថ្ងៃទី២២ នៅ Baharudaru រដ្ឋ Amuhara នៅភាគខាងជើងនៃប្រទេសខណៈពេលកំពុងតែប្រជុំ ហើយបានវាយប្រហារទៅលើមេបញ្ជាការកងទ័ពដែលកំពុងតែនៅក្នុងផ្ទះនៅក្នុងរដ្ឋធានី Addis Abeba។ រដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងសន្ដិសុខ និងបានរារាំងក្រុមយោធាដែលពាក់ព័ន្ធ។ អ៊ីនធឺរណិតក្នុងស្រុកក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

នាយករដ្ឋមន្ត្រីអាប៊ីដែលបានឡើងកាន់តំណែងកាលពីខែមេសាបានលើកកម្ពស់កំណែទម្រង់សេដ្ឋកិច្ចនិងលើកលែងទោសដល់ក្រុមប្រឆាំង។ គាត់ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ ប្រទេសជិតខាង Eritoria ដែលមានជំលោះព្រំដែនបន្តអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

ទោះជាយ៉ាងណាក៏ដោយជម្លោះជនជាតិដើមភាគតិច និងជម្លោះដីធ្លី និងធនធានបានកើតឡើង ហើយការផ្ទុះមួយបានកើតឡើងនៅឯកិច្ចប្រជុំដែលបានចូលរួមដោយនាយករដ្ឋមន្ត្រីកាលពីខែមិថុនាឆ្នាំមុន។ ថ្វីបើនាយករដ្ឋមន្ត្រីមានសុវត្ថិភាពក៏ដោយ ប៉ុន្តែមានមនុស្សជាង ១០០នាក់រងរបួស ហើយ ក្រុមពួកប្រឆាំងនៅតែបន្តសកម្មភាពរបស់ពួកគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here