មន្រ្តីសន្តិសុខអ៊ីរ៉ាក់ចាប់ខ្លួនភេរវកររដ្ឋអ៊ីស្លាម៣នាក់នៅទីក្រុងSamarra

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានចាប់ខ្លួនសមាជិកក្រុមភេរវកម្មរដ្ឋអ៊ីស្លាម៣នាក់​​ដែលចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មនៅក្នុងទីក្រុងSamarra ខេត្តSalahuddin។

នៅក្នុងសេចក្តីថ្លែងការណ៍ពត៌មាននិយាយថាភេរវករISចំនួន៣នាក់ត្រូវបានចាប់ខ្លួនដោយប្រព័ន្ធតុលាការអ៊ីរ៉ាក់នៅក្នុងទីក្រុងSamarra ពីបទចោទប្រកាន់ថាជាសមាជិករបស់ក្រុមយោធាSamarra ដែលធ្វើការវាយប្រហារភេរវកម្ម។

គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីរដ្ឋស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar ជាមួយនឹងប្រទេសស៊ីរីដែលជាទីបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

ISបានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលគ្រប់គ្រងដោយពួកIS និងទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។

បើទោះបីជាក្រុមនេះទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here