ការផ្ទុះគ្រាប់នៅប្រទេស Kazakhstan បណ្តាលឱ្យមនុស្សស្លាប់១នាក់និងរបួសជាង៧០នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩

ការផ្ទុះដ៏ខ្លាំងក្លាកើតឡើងនៅឃ្លាំងស្តុករំសេវមួយក្នុងមូលដ្ឋានយោធាភាគខាងត្បូងប្រទេស Kazakhstan។ ហេតុការណ៍នោះបណ្តាលឱ្យមនុស្សចំនួន ១នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។​ ការផ្ទុះបង្កឱ្យមានភ្លើងឆេះ និងផ្សែងហុយចេញពីកន្លែងកើតហេតុ។

រូបភាពពីកន្លែងកើតហេតុបង្ហាញពីផ្សែងខ្មៅយ៉ាងច្រើន និងមានលឺសំឡេងមនុស្សភ័យខ្លាចរត់ចេញពីកន្លែងកើតហេតុ។ យោងតាមរបាយការណ៍បឋមបង្ហាញឱ្យដឹងថា អគ្គីភ័យនៅមូលដ្ឋានក្បែរទីក្រុង Arys ចាប់ផ្តើមផ្ទុះឡើងនៅព្រឹកថ្ងៃចន្ទ និងមានការផ្ទុះជាបន្តបន្ទាប់បន្ថែម    ទៀត។

យោងតាមប្រភពព័ត៌មានពីមន្ត្រីពេទ្យបង្ហាញឱ្យដឹងថា មានមនុស្សច្រើនជាង ៧០នាក់រងរបួសដោយសារការផ្ទុះនេះក្នុងនោះមានរួមទាំងមនុស្សចំនួន ២នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មនុស្សម្នាក់ស្លាប់ក្នុងការផ្ទុះ។

អភិបាលស្រុកលោកUmirzak Shukeyev ប្រាប់អ្នកយកព័ត៌មានថា រថយន្តរបស់ជនរងគ្រោះរងការវាយប្រហារពីគ្រាប់ដែលផ្ទុះខ្ទាតចេញ។ ក្រោយមក គេក៏ចាត់វិធានការណ៍ជម្លៀសមនុស្សនៅតំបន់កើតហេតុ។ សេវាជួយសង្គ្រោះក្នុងស្រុកនិយាយថា ពួកគេបញ្ជូនកងពន្លត់អគ្គីភ័យចំនួន  ៨ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here