អ៊ីរ៉ង់ត្រៀមបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកបន្ថែមទៀត

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩

ប្រមុខដឹកនាំកងទ័ពជើងទឹកអ៊ីរ៉ង់មានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់ត្រៀមបាញ់ទម្លាក់យន្តហោះចារកម្មអាមេរិកបន្ថែមទៀត ប្រសិនបើពួកគេបំពានលើដែនអាកាសរបស់ខ្លួន។ ធ្លាប់មានការលើកឡើងស្រដៀងគ្នានេះពីមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមឆ្មាំបដិវត្តន៍។

“សត្រូវបញ្ជូនយន្តហោះល្បាតឆ្លាតវៃបំផុត និងទំនើបបំផុតទៅក្នុងតំបន់ហាមឃាត់ហើយគ្រប់គ្នាឃើញយន្តហោះគ្មានមនុស្សបើកនោះត្រូវបាញ់ទម្លាក់”  នេះបើយោងតាមប្រសាសន៍របស់លោក Hossein Khanzadi ។ លោកមានប្រសាសន៍ថា “យើងនិយាយថា យើងអាចបាញ់ទម្លាក់វាម្ដងហើយម្ដងទៀត”។ ការបញ្ជាក់ធ្វើឡើងដោយលោក Khanzadi ក្នុងកំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចនៅមូលដ្ឋានយោធាមួយក្នុងខេត្តFars  ហើយការលើកឡើងនោះមានលក្ខណៈស្របតាមទៅនឹងអ្វីដែលលោកឧត្តមសេនីយ៍ទោលោក Amirali Hajizadeh ធ្លាប់លើកឡើងពីមុន(Hajizadeh ជាប្រធានកងអាវុធអាកាសបដិវត្តអ៊ីស្លាម (IRGC)។

ឧត្តមសេនីយ៍មានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន។ យោធាអ៊ីរ៉ង់ និង IRGC មានរចនាសម្ព័ន្ធការពារស្របគ្នា   មានប្រព័ន្ធបញ្ជាការកងទ័ព និងការទទួលខុសត្រូវរបស់ខ្លួន។ នៅសបា្ដហ៍មុន ប្រទេសអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក RQ-៤A Global Hawk របស់អាមេរិក។

គេរាយការណ៍ថា យន្តហោះនោះជាយន្តគំរូសាកល្បងពិសោធន៍ប្រភេទ BAMS-D ហើយការហោះហើរនោះជាការសាកល្បងបច្ចេកវិទ្យារបស់យន្តហោះ MQ-៤C Triton ។  ប្រទេសទាំងពីរយល់ឃើញមិនស្របគ្នាចំពោះហេតុការណ៍ដែលកើតឡើង ដោយអាមេរិកអះអាងថា យន្តហោះចម្បាំងរបស់ខ្លួនកំពុងហោះហើរនៅលើលំហអន្តរជាតិ មិនមែននៅលើទឹកដីរបស់អ៊ីរ៉ង់ទេ។ ក្រុងវ៉ាស៊ីនតោនចាប់ផ្តើមធ្វើការវាយប្រហារតាមអ៊ីនធឺរណិតប្រឆាំងជាមួយអ៊ីរ៉ង់ជាការសងសឹកចំពោះការបាញ់ទម្លាក់យន្តគ្មានមនុស្សបើក។

LEAVE A REPLY

Please enter your comment!
Please enter your name here