ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ឧបករណ៍ផ្ទុះសម្រេចមួយ ត្រូវបានគេរកឃើញ ខណៈការជូនដំណឹងសន្តិសុខ នៅទីក្រុង Dunmurry នៅតំបន់ជាយក្រុងភាគខាងលិចទីក្រុង Belfast នៅអៀរឡង់ខាងជើង។
អ្នកជំនាញបំផ្ទុះគ្រាប់បែកកងទ័ព ត្រូវទទួលទូរស័ព្ទហៅមកកាន់កន្លែងកើតហេតុនៅព្រឹកថ្ងៃចន្ទ ដើម្បីពិនិត្យមើលវត្ថុគួរឱ្យសង្ស័យនៅក្នុងច្រកផ្លូវតូចមួយ នៅតំបន់ Old Colin ។
ផ្លូវ Pantridge, ផ្លូវ Stewartstown និងផ្លូវ Upper Dunmurry Lane ត្រូវបិទនៅរង្វង់មូល Michael Ferguson អស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែចាប់តាំងពីពេលនោះមកក៏បានបើកឱ្យធ្វើចរាចរណ៍ធម្មតាឡើងវិញផងដែរ។ ប៉ូលិសអំពាវនាវរកព័ត៌មានបន្ថែម អំពីហេតុការណ៍នេះផងដែរ៕