ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩
ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយក្នុងការដាក់ទណ្ឌកម្មខ្លាំងក្លាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអាមេរិកកាលពីសប្តាហ៍មុន។
លោក Trump និយាយថាទណ្ឌកម្មចុងក្រោយបំផុតនឹងកំណត់លើមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។ លោក Trump ប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថាលោក Khamenei និងសហការីរបស់គាត់នឹងត្រូវបដិសេធមិនឱ្យប្រើប្រាស់ធនធានហិរញ្ញវត្ថុដោយទណ្ឌកម្មថ្មី។
លោកTrump បញ្ជាក់ទណ្ឌកម្មនេះជា”ការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់”។ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធទៅលើក្រុងតេអេរ៉ង់កាន់តែខ្លាំងដោយមានទាំងឧបទ្ទវហេតុបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក។