សហរដ្ឋអាមេរិកពង្រាយមីស៊ីលតាមបណ្តោយព្រំដែនរុស្ស៊ីអាចនាំឱ្យមានវិបត្តិថ្មី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩

អ្នកការទូតជាន់ខ្ពស់មួយរូបនៅទីក្រុងម៉ូស្គូព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបង្កភាពតានតឹងដូចវេលាខ្មៅងងឹតបំផុតក្នុងសង្គ្រាមត្រជាក់ ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនមីស៊ីលទៅជិតព្រំដែនរុស្ស៊ីក្រោយពីផ្អាកសន្ធិសញ្ញា INF។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergey Ryabkov ប្រាប់សមាជិកសភានៅថ្ងៃចន្ទថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនពង្រាយមីស៊ីលកម្រិតខ្លី ឬមធ្យមនៅតាមបណ្តោយព្រំដែនរុស្ស៊ីនោះស្ថានភាពនឹងមិនត្រឹមតែមានភាពស្មុគស្មាញនោះទេ  វានឹងកើនឡើងដល់កម្រិតអតិបរមា។  អ្នកការទូតរូបនោះមានប្រសាសន៍អំពីភាពបរាជ័យនៃសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

កិច្ចព្រមព្រៀងនោះហាមឃាត់ការធ្វើ​តេស្ត និងសាកល្បងមីស៊ីលនៅមូលដ្ឋានលើដីទាំងអស់ដែលមានចម្ងាយរហូតដល់ ៥,៥០០ គីឡូម៉ែត្រ (៣,៤២០ ម៉ាយល៍) ព្រមទាំងហាមឃាត់ឧបករណ៍បាញ់របស់ពួកគេផងដែរ។  នៅឆ្នាំមុនសហរដ្ឋអាមេរិកប្រកាសដកកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា ដោយចោទប្រកាន់លើប្រទេសរុស្ស៊ីថា បំពានសន្ធិសញ្ញាដោយសម្ងាត់។

ទីក្រុងម៉ូស្គូធ្វើការបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់នោះ ហើយចោទប្រកាន់អាមេរិកវិញថា​ អាមេរិកធ្វើតេស្តខុសច្បាប់ក្រោមសន្ធិសញ្ញា INF ហើយក្រុងវ៉ាស៊ីនតោនក៏បដិសេធវិញ។ នៅក្នុងខែកុម្ភៈប្រទេសរុស្ស៊ីផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនោះដោយលើកឡើងថានោះជាការឆ្លើយតបឆ្លុះកញ្ចក់មួយចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។ ថ្លែងនៅថ្ងៃចន្ទលោក Ryabkov មានប្រសាសន៍ថា ក្រុងម៉ូស្គូត្រៀមខ្លួនបន្តប្រើវិធីសាស្រ្តទទួលខុសត្រូវចំពោះស្ថានភាពនេះ ប៉ុន្តែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាយ៉ាងរឹងមាំនូវសន្តិសុខជាតិរបស់ខ្លួន និងសន្តិសុខសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងខណៈពេលបរិយាកាសផ្លាស់ប្តូរ។

LEAVE A REPLY

Please enter your comment!
Please enter your name here