ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសម្លាប់ជនស៊ីវិល៣នាក់នៅក្បែរខេត្តKirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

ប្រភពផ្លូវការមួយប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទនេះថាជនស៊ីវិល៣នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅបរិវេណខេត្តKirkuk។ នៅក្នុងសេចក្តីថ្លែងការណ៍សារពត៌មានមួយប្រភពនិយាយថាពួកសកម្មប្រយុទ្ធមកពីក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារទៅលើជនស៊ីវិល៣នាក់មកពីភូមិWardiya ស្ថិតនៅបរិវេណក្នុងតំបន់Al-Abbasy ខេត្តKirkuk បណ្តាលឱ្យពួកគេស្លាប់ភ្លាមៗ។

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានហ៊ុមព័ទ្ធកន្លែងកើតហេតុ និងបញ្ជូនសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ វាគួរឱ្យកត់សម្គាល់ថាក្រុមរដ្ឋអ៊ីស្លាមបានចាប់ផ្តើមវាយប្រហារអត្តឃាតមួយលើទីក្រុងនៃខេត្តKirkuk កាលពីខែតុលាឆ្នាំ២០១៦ ដែលជារយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃសមរភូមិរបស់ទីក្រុងMosul ធ្វើឡើងដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្ត។

ក្នុងអំឡុងពេលនៃការវាយប្រហារនេះពួកសកម្មប្រយុទ្ធIS ជាច្រើននាក់ និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលគាំទ្រដោយក្រុមអសកម្មតូចៗក្នុងស្រុកបានចូលមកក្នុងខេត្តKirkuk និងវាយប្រហារមកលើស្ថានីយ៍ថាមពល និងស្ថានីយ៍ប៉ូលិសនៅក្នុងទីក្រុងដោយបានសម្លាប់សមាជិកកងកម្លាំងសន្តិសុខ និងកម្មកររោងចក្រថាមពល១៨នាក់។

ក្រុមសកម្មប្រយុទ្ធISក៏បានកាន់កាប់លើព្រះវិហារអ៊ីស្លាម និងសណ្ឋាគារដែលគេបោះបង់ចោលមួយកន្លែងផងដែរ និងរយៈពេលប៉ុន្មានម៉ោងក្រោយមកទៀតពួកគេបានកាន់កាប់លើសណ្ឋាគារចំនួន២ទៀត។ ក្រោយមកកងកម្លាំងសន្ដិសុខបានកាន់កាប់លើអគារមួយចំនួនឡើងវិញដោយធ្វើការសម្លាប់ពួកសកម្មប្រយុទ្ធជាង២០នាក់។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេដោយខ្លួនឯង តែងតែធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងសមាជិកសន្តិសុខនៅក្នុងតំបន់ដែលបានធានាសុវត្ថិភាពពីមុនដោយកងកម្លាំងសន្តិសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here