ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ប្រទេសឥណ្ឌាលុបចោលកិច្ចសន្យាតម្លៃ ៥០០លានដុល្លាររបស់ខ្លួនក្នុងការទិញមីស៊ីលពីប្រទេសអ៊ីស្រាអែលក្រោយពីវិស័យផលិតអាវុធការពារជាតិរបស់ប្រទេសឥណ្ឌាធ្វើតេស្តសាកល្បងទទួលបានជោគជ័យ និងសន្យាផ្តល់ការផ្គត់ផ្គង់អាវុធក្នុងស្រុកក្នុងរយៈពេលពីរឆ្នាំទៀត។
ក្រោយពីសាកល្បងមីស៊ីលមួយចំនួនបានជោគជ័យ ក្រោមការដឹកនាំរបស់ក្រុមរថក្រោះប្រឆាំងមីស៊ីល(MPATGM) របស់អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ (DRDO) ប្រទេសឥណ្ឌាជូនដំណឹងដល់ប្រទេសអ៊ីស្រាអែលថា ខ្លួននឹងបោះបង់ចោលកិច្ចព្រមព្រៀងទិញកាំជ្រួចមីស៊ីលពី Rafael Advanced Defense នេះយោងតាមប្រភពរដ្ឋាភិបាលប្រាប់ភ្នាក់ងារព័ត៌មាន Express។ (DRDO) បាននិងកំពុងអភិវឌ្ឍ MPATGM ជំនាន់ទី៣ ចាប់តាំងពីឆ្នាំ២០១៥។
ជាមួយនឹងដំណាក់កាលទី២ នៃការសាកល្បងនាពេលថ្មីៗនេះ ក្រុមការងារស្រាវជ្រាវយោធាមានបំណងផលិតឱ្យបានមីស៊ីលត្រឹមឆ្នាំ២០២១។ នេះជាលើកទី២ សម្រាប់កិច្ចសន្យាមានតម្លៃពាក់កណ្តាលពាន់លានដុល្លារលើមីស៊ីល Spike ចំនួនប្រហែល ៨.000 គ្រាប់ចុះហត្ថលេខាក្នុងឆ្នាំ២០១៤ មានការកែប្រែ។
ប្រទេសឥណ្ឌាដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ២០១៧ ប៉ុន្តែក្រោយមកក៏បញ្ជាទិញម្តងទៀតនៅឆ្នាំបន្ទាប់ក្រោមលក្ខខណ្ឌថ្មីលើកិច្ចសន្យានោះទិញមីស៊ីលចំនួន ៥.០០០ គ្រាប់ទៅឱ្យរោងចក្រក្នុងស្រុកខណៈដែលនៅសល់ចំនួន ៣.០០០ គ្រាប់នឹងត្រូវប្រគល់ជូនទៅប្រព័ន្ធការពារកម្រិតខ្ពស់ Rafael ។ សាជីវកម្មគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីស្រាអែលពុំទាន់ធ្វើអត្ថាធិប្បាយស្តីពីការបោះបង់ចុងក្រោយរបស់ឥណ្ឌានោះទេ។









