ឥណ្ឌានឹងបញ្ជាក់ទៅសហរដ្ឋអាមេរិកឱ្យច្បាស់ចំពោះការមិនបោះបង់កិច្ចព្រមព្រៀងទិញ S-៤០០

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

 របាយការណ៍មួយលើកឡើងថា ទីក្រុងញូវដែលីគ្រោងនឹងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យផ្តល់ការលើកលែងលើករណីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-៤០០ ពីទីក្រុងម៉ូស្គូ។

“យើងមានទំនាក់ទំនងយោធាយូរអង្វែងជាមួយរុស្ស៊ីដែលយើងមិនអាចបោះបង់បាន” ប្រភពការទូតមួយប្រាប់ទូរទស្សន៍ NDTV មុនពេលមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ទៅកាន់ទីក្រុងញូវដែលីនៅថ្ងៃអង្គារ។

យោងតាមប្រភពរបាយការណ៍ដដែលបញ្ជាក់ថា ប្រទេសឥណ្ឌានឹងបញ្ជាក់ឱ្យបានច្បាស់​លាស់​ទៅកាន់លោក Pompeo ថា ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានការលើកលែងពីក្រុងវ៉ាស៊ីនតោន ដោយអនុញ្ញាតឱ្យប្រទេសឥណ្ឌាទទួលបានអាវុធរបស់រុស្ស៊ីដោយមិនមានហានិភ័យរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងតម្លៃ ៥ពាន់លានដុល្លារទិញប្រព័ន្ធការពារចំនួន ៥គ្រឿងរបស់រុស្ស៊ី [ប្រព័ន្ធការពារដែនអាកាស S-400 Triumf (Triumph)] ត្រូវប្រធា​នាធិបតីលោក Vladimir Putin  និងនាយករដ្ឋមន្ត្រី Narendra Modi ចុះហត្ថលេខានៅខែតុលា។ សហរដ្ឋអាមេរិកព្រមានដល់ប្រទេសឥណ្ឌាជាយូរមកហើយថា មិនព្រមឱ្យប្រទេសឥណ្ឌាទិញអាវុធពីរុស្ស៊ី ហើយថែមអះអាងថា ការទាក់ទងជាមួយក្រុងម៉ូស្គូអាចបង្កផលប៉ះពាល់ដល់កិច្ចសន្យាការពារនាពេលអនាគតជាមួយមន្ទីរបញ្ចកោណ។

នៅសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកព្រមានថា ការទិញប្រព័ន្ធ S-៤០០s របស់ឥណ្ឌាអាចបង្កអោយមានការដាក់ទណ្ឌកម្មក្រោមច្បាប់ US ឆ្នាំ២០១៧ ដែលគេស្គាល់ថាជា CAATSA ដាក់កម្រិតបិទមិនឱ្យឥណ្ឌាមានកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនក្នុងរួមមានទាំងប្រទេសរុស្ស៊ី។

ប្រទេសឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលសហរដ្ឋអាមេរិកបរាជ័យក្នុងការដាក់សម្ពាធក្នុងការទិញប្រព័ន្ធ S-៤០០s នោះទេ។ សម្ព័ន្ធមិត្តណាតូរបស់អាមេរិកគឺប្រទេសទួរគីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នាមួយជាមួយក្រុងម៉ូស្គូ ហើយរំពឹងថា ប្រព័ន្ធមីស៊ីលនោះនឹងទៅដល់ប្រទេសទួរគីនៅខែកក្កដា។

មន្រ្តីទួរគីច្រានចោលលើការព្រមានទាំងអស់ពីសហរដ្ឋអាមេរិកដោយអះអាងថា ក្រុងអង់ការ៉ាមានសេរីភាពក្នុងការសម្រេចចិត្តថា ត្រូវទិញអាវុធពីរដ្ឋណាមួយ។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូនៅឆ្នាំ២០១៤ ក្រោយពីមានការបង្រួបបង្រួមរដ្ឋគ្រីមា(Crimea) ជាមួយប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ ក្រោយមកទណ្ឌកម្មជាច្រើនត្រូវបានពន្យារពេលជាច្រើនដង។

LEAVE A REPLY

Please enter your comment!
Please enter your name here