ទីតាំងចំនួន១១កន្លែងរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយឡើងវិញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ឯក Alexei Bakin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនៅស៊ីរីមានប្រសាសន៍នៅថ្ងៃចន្ទថា ទីតាំងចំនួន១១កន្លែងក្នុងខេត្ត Latakia Hama និង Aleppo ក្នុងប្រទេសស៊ីរីរងការវាយប្រហារពីក្រុមប្រដាប់អាវុធខុសច្បាប់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោកមានប្រសាសន៍ថា “ប៉ុន្មានថ្ងៃមកនេះ ពួកសកម្មប្រយុទ្ធវាយប្រហារលើទីតាំងលំនៅ Nahshebba ចំនួនពីរលើកនៅទីតាំង Mammumkhiyah ចំនួនពីរលើកនៅទីតាំង Nabi Yunis, Sandran, Jubb និង al-Areim ក្នុងខេត្ត Latakia, នៅទីតាំងHamamiyat ចំនួនបួនលើកនៅទីតាំង al-Asi, Hwaiz និង Kornaz  ក្នុងខេត្តហាម៉ា និងតំបន់ជុំវិញមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខេត្តAleppo ។

លោកបន្ថែមថា ក្រុមមន្រ្តីរបស់មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌មួយនៅទីតាំងលំនៅ Hammuriyah ក្នុងរដ្ឋធានី Damascus។ សរុបជារួមមជ្ឈមណ្ឌលរុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌ចំនួន ២.១៤៨តោនលើកចាប់តាំងពីមានដំណើរការផ្សះផ្សា។ គេកំពុងដឹកជញ្ជូនទំនិញមនុស្សធម៌សរុបចំនួន ៣.៤៤៤តោន។

មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់យោធារុស្ស៊ីពេលនេះគឺផ្តោតលើការជួយជនភៀសខ្លួនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងធ្វើការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ជម្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here