ប្រទេសរុស្ស៊ីត្រៀមខ្លួនសម្រាប់ផលិតប្រព័ន្ធការពារដែនអាកាស S-500 SAM

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

ប្រព័ន្ធការពារ S-500 Prometey ជំនាន់ថ្មីរបស់រុស្សីបានបញ្ចប់ការសាកល្បងរបស់ខ្លួននិងត្រៀមខ្លួនរួចរាល់ក្នុងការផលិត នេះបើយោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ី។

លោក Denis Manturov ប្រាប់សារព័ត៌មាន Interfax ក្នុងបទសម្ភាសន៍មួយថាការអភិវឌ្ឍនៃប្រព័ន្ធនេះគឺស្ថិតនៅក្នុង”ដំណាក់កាលចុងក្រោយ” បន្ទាប់ពីធាតុនីមួយៗរបស់ប្រព័ន្ធនេះត្រូវបានសាកល្បងជាលក្ខណៈដាច់ដោយឡែករួចរាល់ ហើយការងារបន្ទាប់ផ្តោតលើការត្រួតពិនិត្យការអនុវត្តប្រព័ន្ធ S-500 រួមបញ្ចូលគ្នា។

លោកមានប្រសាសន៍ថា “គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធការពារអាកាសត្រូវបានបញ្ជាក់ក្នុងកំឡុងពេលធ្វើតេស្ត ហើយឥឡូវនេះយើងនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផលិត”។ សម្រាប់គ្រឿងម៉ាស៊ីននឹងត្រូវបញ្ជូនទៅក្រសួងការពារជាតិតាមកាលកំណត់។

ប្រព័ន្ធ S-500 ជាប្រព័ន្ធការពារដែនអាកាសថ្មីបំផុតផលិតដោយក្រុមហ៊ុន Almaz-Antey ដែលចុះកុងត្រាជាមួយក្រសួងការពារជាតិរុស្ស៊ី។ លក្ខណៈពិសេសនៃប្រព័ន្ធនេះនៅមិនទាន់ត្រូវកំណត់ពីកម្រិតនៅឡើយ ប៉ុន្តែយោងតាមប្រភពការពារនិងការសម្ភាសន៍ជាមួយមន្រ្តីក្រុមហ៊ុនថាវានឹងបង្កើនសមត្ថភាពប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយ បើប្រៀបទៅនឹង S-400 SAM ដែលគេចចេញពីប្រព័ន្ធគោលដៅរ៉ាដាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here