ប្រទេសឥណ្ឌូនេស៊ីហាមឃាត់ការនាំចូលសំរាមប្លាស្ទិចខណៈចិនបានហាមឃាត់”ជាបន្ទាន់”

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

ប្រធានាធិបតី Indonesia លោក Joko (៥៨ឆ្នាំ) បានប្រកាសកាលពីថ្ងៃទី២៥ នូវគោលនយោបាយមួយ ដើម្បីហាមឃាត់ការនាំចូលសំរាមប្លាស្ទិកដែលបានបណ្តាលមកពីបញ្ហាកាកសំណល់ប្លាស្ទិចកំពុងតែ ធ្ងន់ធ្ងរ។ នៅតំបន់អាស៊ីអាគ្នេយ៍ដែលជាកន្លែងដែលនាំចូលសំរាមប្លាស្ទិកមកពីប្រទេសអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ការបង្កើតបទបញ្ជាត្រូវបានរឹតបន្តឹងដែលទំនងជាប៉ះពាល់ដល់ប្រទេសដទៃ។

លោក Joko បាននិយាយនៅថ្ងៃដដែលនៅ Jakata មានសន្និសីទជាមួយក្រុមហ៊ុន Asahi Shinbun ថា “ហេតុអ្វីបានជាខ្ញុំត្រូវនាំចូលសំរាម បើសូមបីតែការគ្រប់គ្រងការចោលកាកសំណល់តាមផ្ទះនៅមិន ទាន់អាចគ្រប់គ្រងបានផងនោះ” ហើយបានណែនាំរដ្ឋមន្ត្រីបរិស្ថាន និងរុក្ខាប្រមាញ់ឲ្យរឹតបន្តឹងលើការ នាំចូលនៅពេលព្រឹកនៅថ្ងៃដដែលនោះ។ បទបញ្ជារដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា “ខ្ញុំអាចធ្វើវាបានក្នុង រយៈពេល១ថ្ងៃ ឬ២ថ្ងៃ”។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេស Indonesia ជាសមាជិកបានអនុម័ត សេចក្តីថ្លែងការណ៍ក្រុងបាងកក នៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២២ ដែលបានរៀបរាប់អំពីកិច្ច ប្រឹងប្រែងដើម្បីកាត់បន្ថយកាកសំណល់តាមសមុទ្រ។ បញ្ហាកាកសំណល់ប្លាស្ទិចគឺជាប្រធានបទ សំខាន់មួយនៃកិច្ចប្រជុំកំពូលរបស់ប្រទេសធំៗចំនួន២០ (G20) ដែលនឹងប្រារព្ធធ្វើនៅ Osaka នៅចុងខែមិថុនានេះ។

កិច្ចប្រជុំនេះក៏នឹងត្រូវចូលរួមដោយលោក Joko នៃប្រទេស Indonesia ដែលជាសមាជិកផ្លូវការនៃ ក្រុមប្រទេស G20 ហើយក៏អាចនឹងដោះស្រាយបញ្ហានានាក្នុងតំបន់របស់ខ្លួនផងដែរ។

សំរាមប្លាស្ទិកបានជន់លិចតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសចិនដែលជាប្រទេសទទួលនាំចូល សំរាមច្រើនបំផុតបានហាមឃាត់ការនាំចូលក្នុងមួយឆ្នាំកន្លះមកហើយ ។ ដោយសារនៅក្នុងប្រទេស Indonesia ខ្វះការរឹតបន្តឹងលើការនាំចូល នាំឲ្យបរិមាណនាំចូលកាលពីឆ្នាំមុនបានកើនឡើង ១៤១% បើធៀបទៅនឹងឆ្នាំមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here