កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតចាប់ខ្លួនមេដឹកISនៅយេម៉ែន

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតប្រកាសកាលពីថ្ងៃអង្គារនេះថាបានចាប់ខ្លួនមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសយេម៉ែនរួមជាមួយនឹងសម្ពន្ធមិត្តរបស់ពួកគេមួយចំនួនទៀត។

អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះរបស់អារ៉ាប់លោកTurki al-Maliki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងពិសេសរបស់អារ៉ាប៊ីសាអ៊ូឌីតដែលគាំទ្រដោយកងកម្លាំងយេម៉ែនបានអនុវត្តប្រតិបត្ដិការមួយប្រកបដោយភាពជោគជ័យដោយពួកគេអាចចាប់ខ្លួនមេដឹកនាំក្រុមភេរវករអ៊ីស្លាមនៅយេម៉ែន។

លោកMalikiបានប្រាប់បន្ថែមថាភេរវករដែលចាប់ខ្លួននោះឈ្មោះAbu Usama al-Muhajer រួមទាំងសម្ពន្ធមិត្តមួនចំនួនទៀតរបស់គេដែលក្នុងនោះមានទាំងមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមនេះផងដែរ។

លោកក៏បានពន្យល់លម្អិតទៀតថាកងកម្លាំងបានឃ្លាំមើលអស់រយៈពេលមួយម៉ោងលើផ្ទះមួយស្ថិតនៅក្នុងប្រទេសយេម៉ែនក្រោយមក៏ឃើញមានវត្តមានរបស់ពួកIS Emir និងសម្ព័ន្ធមិត្តរបស់ពួកគេមួយចំនួន រួមទាំងស្ត្រី៣នាក់ និងកុមារ៣នាក់ស្ថិតនៅក្នុងផ្ទះ ហើយក្រោយមកទៀតកងកម្លាំងសន្ដិសុខក៏ធ្វើការចាប់ខ្លួនពួកគេ។ គួរបញ្ជាក់ថាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីទីកន្លែងនៅក្នុងប្រទេសយេម៉ែន ឬក៏ចំនួននៃសមាជិកដែលបានចាប់ខ្លួននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here