ប្រទេសអ៊ីស្រាអែលបង្ហាញអំនួតចំពោះកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរ៉ី

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០១៩

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថារដ្ឋជ្វីហ្វរៀបចំប្រតិបត្តិការរាប់រយនៅប្រទេសស៊ីរីក្នុងនាមកងរក្សាសន្តិសុខជាតិបណ្តាលឱ្យប្រទេសរុស្ស៊ីជំរុញឱ្យលោកគោរពអធិបតេយ្យភាពរបស់ប្រទេសផ្សេងទៀត។ លោក Netanyahu បញ្ជាក់យ៉ាងច្បាស់ថាប្រទេសអ៊ីស្រាអែលនឹងមិនបញ្ឈប់កិច្ចការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងណាមួយឡើយហើយលោកថែមទាំងអួតអំពីការវាយឆ្មក់ដ៏ជោគជ័យរបស់ក្រុង Tel Aviv ប្រឆាំងនឹងកម្លាំងរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

“អ៊ីស្រាអែលធ្វើសកម្មភាពរាប់រយដងដើម្បីរារាំងអ៊ីរ៉ង់មិនឱ្យមានសកម្មភាពយោធាក្នុងប្រទេសស៊ីរី” លោកមានប្រសាសន៍មុនពេលកិច្ចប្រជុំត្រីភាគីរវាងទីប្រឹក្សាសន្តិសុខជាតិប្រទេសរុស្ស៊ី  អាមេរិក និងអ៊ីស្រាអែលដែលជួបប្រជុំគ្នានៅក្រុងយេរូសាឡឹមនៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីភាពតានតឹងកាន់តែកើនឡើងក្នុងប្រទេសស៊ីរី  មជ្ឈឹមបូព៌ា និងបញ្ហាបន្ទាន់ផ្សេងទៀត។

លោកបន្ថែមថា “យើងធ្វើសកម្មភាពរាប់រយដងដើម្បីទប់ស្កាត់អ៊ី  រ៉ង់ពីការផ្តល់គ្រឿងសព្វាវុធទាន់សម័យទៅឱ្យក្រុម Hezbollah ឬបង្កើតជួរមុខទីពីរនៅភាគខាងជើងប្រឆាំងនឹងយើងនៅក្នុងតំបន់ Golan Heights។ ប្រទេសអ៊ីស្រាអែលនឹងបន្តទប់ស្កាត់អ៊ីរ៉ង់ពីការប្រើប្រាស់ទឹកដីជិតខាងថា ជាវេទិកាដើម្បីវាយប្រហារមកលើយើង   ហើយអ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារបែបនោះ។”

សេចក្តីថ្លែងការណ៍មិនសមហេតុផលបែបនេះមិនបានធ្វើឱ្យលោកមានទំនាក់ទំនងល្អជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក  Nikolai Patrushev ទេ  ដោយលោក Patrushev អំពាវនាវដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសូមឱ្យគោរដល់ពសន្តិសុខរបស់ប្រទេសជិតខាង និងពន្យល់ថា វាគឺជាមធ្យោ បាយតែមួយគត់ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ៊ីស្រាអែល។ លោក Patrushev ថ្លែងថា “ យើងយល់ពីកង្វល់ដែលប្រទេសអ៊ីស្រាអែលមាន ហើយអ៊ីស្រាអែលចង់ឱ្យមានការលុបបំបាត់ចោលនូវការគំរាមកំហែងទាំងនោះ”។

លោក Patrushev ព្រមានថាសន្តិសុខរបស់អ៊ីស្រាអែលមានសារៈសំខាន់សម្រាប់ក្រុងមូស្គូ ប៉ុន្តែអ៊ីស្រាអែលគួរតែយកផលប្រយោជន៍ជាតិរបស់ប្រទេសដទៃមកពិចារណាផងដែរ។ ប្រសិនបើយើងមិនពិចារណា និងគិតគូរផលប្រយោជន៍សន្តិសុខទាំងនោះទេ ខ្ញុំគិតថា យើងមិនអាចសម្រេចបាននូវលទ្ធផលជាក់ស្តែងណាមួយទាក់ទងនឹងសន្តិសុខក្នុងតំបន់ទេ។”

LEAVE A REPLY

Please enter your comment!
Please enter your name here