ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់បញ្ចាក់យ៉ាងច្បាស់ថា ក្រុង Baghdad នឹងមិនអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនប្រើមូលដ្ឋានយោធារបស់ខ្លួនដើម្បីធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ទេ ដោយនោះជាការផ្តួលគោលនយោបាយតស៊ូរបស់លោក Donald Trump ចំពោះសាធារណរដ្ឋអ៊ីស្លាម។
ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih ប្រាប់ទូរទស្សន៍ CNN ថា “យើងមិនចង់ឱ្យទឹកដីរបស់យើងក្លាយជាកន្លែងប្រកាសសង្គ្រាមសម្រាប់សកម្មភាពណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់យើងដូចជាលើប្រទេសអ៊ីរ៉ង់ជាដើម”។ លោក Barham Salih ប្រាប់ភ្នាក់ងារ CNN ថា ពុំមានកិច្ចព្រមព្រៀងណាមួយរវាងក្រុងBaghdad និង Washington ដែលធ្វើឱ្យលោក Donald Trump គិតថា អាចប្រើប្រទេសអ៊ីរ៉ាក់ជាលានវាយប្រហារបាននោះទេ។
នៅខែកុម្ភៈ ប្រធានាធិបតីអាមេរិកមានប្រសាសន៍ថា ទាហានចំនួនប្រហែល ៥.០០០នាក់គួរតែស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីធ្វើការឃ្លាំមើលយ៉ាងជិតស្និទ្ធលើប្រទេសអ៊ីរ៉ង់។ បើទោះបី ជាលោក Trump ធ្លាប់មានប្រសាសន៍ថា លោកនឹងមិនប្រើទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់ក៏ដោយ កំណើនទ្រព្យយោធាអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនឹងមានសកម្មភាពដើម្បីប្រឈមមុខគ្នា ប្រសិនបើមានជម្លោះទ្រង់ទ្រាយធំផ្ទុះឡើង។
សហរដ្ឋអាមេរិកត្រៀមខ្លួនដើម្បីធ្វើការវាយប្រហារសងសឹកក្រុងតេរ៉ាននៅសប្តាហ៍មុន ក្រោយពីប្រ ទេសអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក RQ-៤ Global Hawk នៅលើដែនទឹកដោយចៃដន្យ។ ប្រធានាធិបតីលោក Trump មានប្រសាសន៍នៅថ្ងៃសុក្រថា លោកបោះបង់ចោលការវាយប្រហារនោះ ក្រោយពីគេប្រាប់ថា អាចនឹងបណ្តាលឱ្យមានមនុស្សចំនួន ១៥០ស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃអង្គារលោក Trump គំរាមដល់សាធារណរដ្ឋអ៊ីស្លាមថានឹងបន្តការវាយប្រហារប្រសិន បើអ៊ីរ៉ង់មានសកម្មភាពអ្វីដែលវាយប្រហារដល់សហរដ្ឋអាមេរិក។ នៅពេលដំណាលគ្នា ប្រធានាធិបតីអាមេរិកសារភាពថា លោកនឹងពុំរាថយ ប្រសិនលោកជ្រើសរើសធ្វើសង្គ្រាម។ លោក Salih រំឭកពីបទពិសោធន៍ជូរចត់ពីការលុកលុយរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់ខ្លួនដោយរំលឹកទីក្រុងវ៉ាស៊ីនតោនថា វាឆាប់រហ័សណាស់ដែលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមធ្វើសង្រ្គាមដោយមិនគិតពីផលវិបាកដែលអាចកើតមាន។