កូរ៉េខាងជើងរិះគន់គោលនយោបាយដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

ក្រសួងការបរទេសកូរ៉េខាងជើងចេញសេចក្តីថ្លែងការណ៍មួយស្តីពីការហាមឃាត់គោលនយោបាយដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកូរ៉េខាងជើងដែលចាត់ទុកជាទង្វើអមិត្តខ្លាំងបំផុត។ កូរ៉េខាងជើងធ្វើការជំទាស់វិធានការនោះគំរាមកំហែងដល់វិស័យការទូត និងកិច្ចការពារខ្លួន។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃពុធរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តសេតវិមាននៅថ្ងៃសុក្រក្នុងការពន្យារពេលលើការបញ្ជាទិញចំនួន ៦ដោយនោះជាការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរយៈពេលមួយឆ្នាំទៀត។

ក្នុងសេចក្តីថ្លែងការណ៍នោះថែមលើកយកពីបញ្ហាស្តីពីការបញ្ចាក់ដោយពុំមានការប្រុងប្រយ័ត្នរបស់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃអាទិត្យទាក់ទងទៅនឹងការរំពឹងទុកសម្រាប់កិច្ចចរចានុយក្លេអ៊ែរនាពេលអនាគត។ នៅថ្ងៃអាទិត្យ      សប្តាហ៍មុន លោក Pompeo បង្ហាញពីក្តីសោមនស្សមិនធម្មតារបស់លោកនៅក្នុងសេចក្តីអធិប្បាយ ដោយលើកឡើងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយជជែកគ្នាដោយគ្មានលក្ខ​​​​​ខណ្ឌ។

សេចក្តីថ្លែងការណ៍ថ្មីរបស់ប្រទេសកូរ៉េខាងជើងថែមទាំងព្រមានដល់សត្រូវរបស់ខ្លួននៅរដ្ឋធានីវ៉ាស៊ីនតោនថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការបង្ហាញសាច់ដុំដើម្បីការពារខ្លួននោះទេ ប្រសិនបើអធិបតេយ្យរបស់ខ្លួនរងការគំរាមកំហែង ហើយកូរ៉េខាងជើងក៏មិនបង្ខំចិត្តចុះចាញ់ដោយសារតែរងការទណ្ឌកម្មដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here