សហរដ្ឋអាមេរិកគំរាមទួរគីនឹងមានផលវិបាកសេដ្ឋកិច្ចបើបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រមានដល់សមភាគីទួរគីថា ការទិញប្រព័ន្ធការពារមីស៊ីល S-៤០០ដែលផលិតនៅប្រទេសរុស្ស៊ីនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើប្រទេសទួរគី។ នេះយោងតាមប្រភពប្រសាសន៍របស់ រដ្ឋមន្ត្រីការពារជាតិដែលទើបនឹងកាន់តំណែងថ្មី លោក Mark Esper លើកឡើងថ្ងៃពុធក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្ត្រីការពារជាតិទួរគីនៅក្នុងទីក្រុងប្រ៊ូសស៊ែល។

លោកសង្កត់ធ្ងន់ថា  សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យប្រទេសទួរគីទិញយន្តហោះចម្បាំង F-៣៥ និងប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ីនោះទេ។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកដែលដឹងពីកិច្ចពិភាក្សាប្រាប់ភ្នាក់ងារព័ត៌មានថា “ការអះអាងនោះពិតជារឹងមាំ ដែលថា ប្រទេសទួរគីនឹងមិនអាចទទួលបានទាំងប្រព័ន្ធការពារ S-៤០០ និងយន្តចម្បាំង F-៣៥”។

ប្រសិនបើពួកគេទទួលយកប្រព័ន្ធការពារ S-៤០០ នោះ ពួកគេនឹងរងទទួលផលប៉ះពាល់មិនត្រឹមតែចំពោះកម្មវិធី F-៣៥ នោះទេ ប៉ុន្តែថែមទាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេផងដែរ។” ក្រុងវ៉ាស៊ីនតោនធ្វើការគំរាមកំហែងមួយចំនួនលើការចាប់អារម្មណ៍របស់ទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារ S-៤០០ ដោយលើកហេតុផលថា ប្រព័ន្ធផលិតនៅប្រទេសរុស្ស៊ីនឹងប៉ះពាលដល់ហេដ្ឋារចនាសម្ព័ន្ធការពាររបស់អង្គការណាតូ  ហើយសហរដ្ឋអាមេរិកប្តេជ្ញាថា​ នឹងដកប្រទេសទួរគីចេញពីគម្រោងយន្តហោះចម្បាំង F-៣៥ ប្រសិនបើប្រទេសទួរគីនៅតែប្រឆាំង។

នៅដើមខែមិថុនា សហរដ្ឋអាមេរិកលុបចោលការហ្វឹកហ្វឺនពីអាកាសយានិកទួរគីក្នុងការរៀនបើកយន្តហោះចម្បាំង F-៣៥ នៅមូលដ្ឋានទ័ពអាកាសអាមេរិក ហើយសមាជិកសភាអាមេរិកថ្មីៗលើកឡើងពីគំនិតធ្វើការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ប្រទេសទួរគីដើម្បីជាការសងសឹក។

ក្រុងអង់ការ៉ាមិនញញើតចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងជំទាស់ថា សហរដ្ឋអាមេរិកពុំមានសិទិ្ធអ្វីដើម្បីដកប្រទេសទួរគីចេញពីកម្មវិធី F-៣៥ ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់  និងគំរាមកំហែងចាត់វិធានការទៅវិញទៅមកដោយធ្វើការដាក់ទណ្ឌកម្មណាមួយឡើយ។

លោក Cavusoglu មានប្រសាសន៍ថា “មិនថាមានការសម្រេចចិត្តដាក់ទណ្ឌកម្មយ៉ាងណា ឬក៏មានមានសេចក្តីថ្លែងការណ៍ណាមួយមកពីសហរដ្ឋអាមេរិកនោះទេ យើងទិញប្រព័ន្ធការពារ S-៤០០ រួចហើយ”។ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu ប្រាប់ក្រុមអ្នកយកព័ត៌ មាននៅដើមសប្តាហ៍នេះថា នៅតែរឿងតែមួយប៉ុណ្ណោះដែលត្រូវសម្រេចចិត្ត គឺនៅពេលណានឹងមានការចាប់ផ្តើមដឹកជញ្ជូន។

LEAVE A REPLY

Please enter your comment!
Please enter your name here