សហរដ្ឋអាមេរិកមិនអាចវាយប្រហារលើអ៊ីរ៉ង់ប្រសិនបើគ្មានការគាំទ្រពីអ៊ឺរ៉ុប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

លោក Franco Frattini ប្រាប់ភ្នាក់ងារព័ត៌មានថា ប្រធានាធិបតីលោក Trump នឹងមិនអាចធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បានទេ ប្រសិនបើសម្ព័ន្ធមិត្តអឺរ៉ុបជំទាស់។ អ្នកការទូតអ៊ីតាលីបន្ថែមថា ទោះជាយ៉ាងណាក៏ដោយឥទ្ធិពលរបស់អឺរ៉ុបធ្លាក់ចុះដោយសារតែមានការបែកបាក់ផ្ទៃក្នុង។

សហគមន៍អ៊ឺរ៉ុបរួបរួមគ្នាអាចដើរតួនាទីជាកម្លាំងទប់ទល់នឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់។ នោះជាភាពជឿជាក់របស់លោក Frattini អតីតរដ្ឋមន្ត្រីការបរទេសអ៊ីតាលី ហើយបច្ចុប្បន្នលោកជាប្រធានអង្គការសង្គមអន្ដរជាតិអ៊ីតាលី។លោក Frattini ធ្លាប់មានបទពិសោធដោយផ្ទាល់ក្នុងនាមជាសមាជិកបរបស់រដ្ឋាភិបាលសហភាពអ៊ឺរ៉ុបអំឡុងពេលមានការធ្វើអន្តរាគមន៍លើកម្លាំងយោធាដឹកនាំដោយអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់។

នៅឆ្នាំ២០០៣ ពេលដែលកម្លាំងចម្រុះសហរដ្ឋអាមេរិកឈ្លានពានលើប្រទេសអ៊ីរ៉ាក់នោះ គាត់បំពេញតួនាទីក្នុងអាណត្តិដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស Silvio Berlusconi ។  លោក Berlusconi ធ្លាប់គាំទ្រដល់ការឈ្លានពាននៅពេលនោះ។ ការគាំទ្ររបស់លោកផ្ទុយពីសមាជិកសហភាពអឺរ៉ុប និងប្រទេសសម្ព័ន្ធមិត្តណាតូមានដូចជា ប្រទេសបារាំង  និងអាឡឺម៉ង់ ដែលអំពាវនាវឱ្យមានអន្តរាគមន៍ពីអ្នកការទូតជំនួសឱ្យផ្នែកយោធា។ ​​

រដ្ឋាភិបាលចក្រភពអង់គ្លេសលោកនាយករដ្ឋមន្ត្រី Tony Blair ផ្តល់ការគាំទ្រដោយឥតលក្ខខណ្ឌដល់ក្រុងវ៉ាស៊ីនតោន ដោយផ្តល់ប្រាក់កម្ចីមួយផ្នែកដល់សហគមន៍អ៊ឺរ៉ុបដើម្បីគាំទ្រ លោក Bush ដោយគេហៅថាសម្ព័ន្ធភាពនៃឆន្ទៈ។  លោក Frattini លើកឡើងថា សហភាពអឺរ៉ុបបច្ចុប្បន្នពុំទាន់ដើរតួនាទីក្នុងការទប់ទល់នឹងការឈ្លានពានរបស់អាមេរិកនៅមជ្ឈឹមបូព៌ា។

ប៉ុន្តែយ៉ាងណាក៏ដោយ គាត់បញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងទទួលបានការរារាំងយ៉ាងខ្លាំង ដោយសារភាពស្ទាក់ស្ទើររបស់អឺរ៉ុបក្នុងការគាំទ្រដល់គោលនយោបាយការបរទេសគ្មានលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន។  លោកធ្វើសេចក្តីសន្និដ្ឋានថា ការប៉ុនប៉ងវាយលុកលើប្រទេសអ៊ីរ៉ង់ម្តងទៀតនឹងបញ្ចប់ដូចពេលដែលលោក Trump ធ្លាប់សម្រេចចិត្តធ្វើនៅសប្តាហ៍មុនដោយបោះបង់ការវាយប្រហារតាមអាកាសយានិកក្នុងរយៈត្រឹមតែ ១០នាទីប៉ុណ្ណោះ មុនពេលមានការបាញ់បង្ហោះម៉ីស៊ីលដើម្បីវាយប្រហារ។

LEAVE A REPLY

Please enter your comment!
Please enter your name here