ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
មេដឹកនាំគណបក្សប្រឆាំងលោក Juan Guaidó និយាយថាការប្រើប្រាស់កម្លាំងយោធានៅតែជាជម្រើសមួយគត់ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅប្រទេសវេណេស៊ុយអេឡា ប្រសិនបើប្រធានាធិបតី Nicolás Maduro បន្តសម្លាប់ក្រុមអ្នកតវ៉ា។
ប្រធានរដ្ឋសភាបានប្រាប់ភ្នាក់ងារយកព័ត៌មាន BBC លោក James Menendez ថាជម្រើសមួយផ្សេងទៀតការធ្វើអន្តរកាលរបស់យោធារហូតពួកគេដឹកនាំការបោះឆ្នោតដោយសេរីមួយ។
លោក Guaidó បរាជ័យដឹកនាំការប៉ុនប៉ង ឱ្យមានការបះបោររបស់យោធាប្រឆាំងនឹងលោកម៉ាឌូរ៉ូ កាលពីខែមេសា ហើយលោកថានៅតែមានសន្ទុះជម្រុញឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសមួយនេះដដែល។
លោកត្រូវទទួលស្គាល់ជាមេដឹកនាំបណ្ដោះអាសន្ន ដោយប្រទេសច្រើនជាង៥០ផងដែរ ដែលរួមមានសហរដ្ឋអាមេរិក និងភាគច្រើននៅអាមេរិកឡាទីន ប៉ុន្តែលោកម៉ាឌូរ៉ូនៅតែអាចរក្សាភាពស្មោះត្រង់របស់ពួកយោធា និងសម្ព័ន្ធមិត្តដ៏សំខាន់ដូចជាចិននិងរុស្ស៊ីដដែល៕