ប្រទេសអ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកលើការរំលោភបំពានតំបន់ព្រំដែ​នម្តងទៀត

0

ប្រភពព័ត៌មានពី CAN ចេញផ្សាយថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩

ទីភ្នាក់ងារសារព័ត៌មាន Tasnim និយាយនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមិថុនានេះថា មួយសប្ដាហ៍បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកមក វាមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរនេះ។ ប្រទេសអ៊ីរ៉ង់ព្រមានដល់សហរដ្ឋអាមេរិកទៅលើការរំលោភលើព្រំដែនរបស់ខ្លួនផងដែរ។

លោក Larijani និយាយកាលពីថ្ងៃពុធថា “ការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះគឺជាបទពិសោធន៍ដ៏ល្អសម្រាប់ពួកគេដើម្បីចៀសវាងការឈ្លានពានណាមួយមកលើព្រំដែនរបស់យើង។ប្រតិកម្មរបស់ប្រទេសអ៊ីរ៉ង់នឹងកាន់តែខ្លាំងជាងនេះទៀតបើសិនជាពួកគេប្រព្រឹត្តិកំហុសម្តងទៀតក្នុងការរំលោភលើព្រំដែនរបស់យើង”។

អ៊ីរ៉ង់និយាយថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងលំហរអាកាសរបស់ខ្លួន ខណៈពេលដែលក្រុងវ៉ាស៊ីនតោនបានបដិសេធ។ លោក Trump ក៏បញ្ជាអោយសងសឹកតាមដែនអាកាសវិញ ហើយលោកនិយាយថាមនុស្សជាច្រើនអាចនឹងស្លាប់បាន។

វោហាសាស្ត្ររវាងភាគីទាំងពីរកើនឡើងដោយលោក Trump គំរាមកំហែងថា វាអាចនឹងមានសង្គ្រាមណាមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្ដែលោករំលឹកឡើងវិញពីបំណងប្រាថ្នារបស់លោកក្នុងការជៀសវាងការប្រឈមមុខដាក់គ្នាផ្នែកយោធានេះ។ មជ្ឈមណ្ឌលសិទិ្ធមនុស្សនៅអ៊ីរ៉ង់ (CHRI) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនិយាយថា អ្នកការពារសិទ្ធិមនុស្សអ៊ីរ៉ង់ និងក្រុមមនុស្សជុំវិញពិភពលោកចំនួន ១១៦នាក់បានព្រមានអំពីផលវិបាក “ដ៏សាហាវ” នៃជម្លោះយោធារវាងប្រទេសទាំងពីរនេះផងដែរ។

សេចក្តីថ្លែងការណ៍ដែលត្រូវចុះហត្ថលេខាដោយក្រុមសកម្មជនមេធាវី និងអ្នកសារព័ត៌មាននិយាយថា “យើងក៏ព្រួយបារម្ភផងដែរថា សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់នឹងធ្វើឱ្យមានគ្រោះមហន្តរាយដល់ប្រជាជនសាមញ្ញរាប់លាននាក់ហើយអាចនាំទៅរកជម្លោះស៊ីវិល អំពើហិង្សាដែលគេឃើញកើតឡើងនៅក្នុងប្រទេសជិតខាងផងដែរ”។

នៅក្នុងជំហានមួយដែលមិនធ្លាប់មានពីមុនមកដែលអាចបង្កើនភាពតានតឹងនេះ លោក Trump នៅថ្ងៃចន្ទនេះក៏តម្រង់គោលដៅទៅលើមន្រ្តីជាន់ខ្ពស់របស់អ៊ីរ៉ង់លោកឧត្តមសេនីយ៍ Ayatollah Ali Khamenei និងមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតតាមរយៈការដាក់ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក។ ប្រទេសអ៊ីរ៉ង់បានច្រានចោលការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ និងចោទថាជាទង្វើ “រញ៉េរញ៉ៃ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here