ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩
មន្រ្តីស៊ើបអង្កេតនិយាយថា ពួកគេបំបាត់ការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងប្រធានាធិបតីនីលោក Nicolas Maduro ដោយពួកគេស្រមៃមើលទុកមុនថា អាចនឹងមានក្រុមមន្រ្តីបញ្ឆោតមួយចំនួនវាយលុកលើការិយាល័យរបស់ប្រធានាធិបតី និងធ្វើការឡោមព័ន្ធ។
ផែនការរបស់អតីតមេបញ្ជាការយោធាពាក់ព័ន្ធនឹងការចង់ទម្លាក់លោកឧត្តមសេនីយ៍លោក RaúlIsaías Baduel ក្រោយចេញពីពន្ធនាគារសន្តិសុខនៅ Fuerte Tiuna (កន្លែងគេឃុំគាត់ទុកតាំងពីឆ្នាំ២០១៧) ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងរឹបអូសយករដ្ឋ Venezolana នៅកន្លែងដែលគេប្រកាសតែងតាំងលោកជាប្រធានាធិបតី។ ទីភ្នាក់ងារស៊ើបអង្កេតនិយាយថា ពួកគេដោះស្រាយផែនការនេះអស់រយៈពេល ១៤ខែ។
ផ្នែកសំខាន់របស់ផែនការត្រូវគេកំណត់នៅថ្ងៃទី២៣-២៤ ខែមិថុនា មានពាក់ព័ន្ធនឹងការធ្វើឃាតលោក Maduro និងមេដឹកនាំសភាធម្មនុញ្ញលោក Diosdado Cabello ក្នុងអំឡុងពេលមានកម្លាំងព័ន្ធរឹបអូសដំណាក់ប្រធានាធិបតី Miraflores ក៏ដូចជាមូលដ្ឋានយោធា Carlota នៅទីក្រុង Caracas។
រដ្ឋមន្រ្តីទំនាក់ទំនង និងវប្បធម៌ Jorge លោក Rodriguez ប្រាប់នៅថ្ងៃពុធថា “រថយន្តសម្រាប់ដឹកកាំភ្លើង និងក្រុមប្រយុទ្ធជាច្រើននាក់ចំនួន ១៤០.០០០គ្រឿងត្រូវគេរៀបចំទុកជាមុនដើម្បីយកទៅចាប់យកប្រធានាធិបតីនីលោក Nicolas Maduro ដោយពួកគេប្រកាសថាចាប់ខ្លួនជនក្បត់។
លោក Rodriguez បន្ថែមថា លោកជឿជាក់ថា ប្រធានាធិបតីកូឡុំប៊ីលោក Ivan Duque និងប្រធានាធិបតី Chilean លោក Sebastian Pinera ផ្តល់ហិរញ្ញប្បទាន និងការគាំទ្រផ្សេងៗទៀតសម្រាប់គម្រោងនេះ ដែលពីមុនគេធ្លាប់ចោទថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton ជាអ្នកផ្គត់ផ្គង់ ។ លោក Maduro ប្រតិកម្មតបទៅនឹងព័ត៌មានថា “ការចូលរួមផ្សេងៗ និងការចូលរួមរបស់ Duque និង រដ្ឋាភិបាលកូឡុំប៊ីនៅក្នុងការប៉ុនប៉ងសម្លាប់ខ្ញុំគឺជាភ័ស្តុតាង។ “ប្រទេសកូឡុំប៊ីមានរួមគំនិតហើយយើងនឹងមិនអត់ធ្មត់ទេ!”