មនុស្ស២នាក់រងរបួសក្នុងការបាញ់ប្រហារនៅខាងក្រៅវិហារអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅជិតវិហារអ៊ីស្លាមក្នុងទីក្រុង Brest នៃប្រទេសបារាំង បណ្តាលឱ្យមនុស្សចំនួនពីរនាក់រងរបួស។ ពុំមានព័ត៌មានបង្ហាញថា ក្មាន់កាំភ្លើងកំណត់គោលដៅទៅលើវិហារអ៊ីស្លាម ឬអត់នោះទេ។ លោក Jean-Philippe Recappe ព្រះរាជអាជ្ញា Brest មានប្រសាសន៍ថា ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅពេលដែលប្រជាជនចាកចេញពីវិហារអ៊ីស្លាមក្នុងក្រុង Pontanezen។

បើយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបង្ហាញថា ការបាញ់មួយក្នុងចំណោមការបាញ់ទាំងអស់នោះមានភាពចម្រូងចម្រាសរបស់លោក Rachid Abou Houdeyfa។ ដោយធ្លាប់ជាអ្នកគាំទ្រសាសនាអ៊ីស្លាមជ្រុលនិយម លោកHoudeyfa ក្លាយជាអ្នកដឹកនាំរដ្ឋ ដែលគេហៅថា  សាធារណរដ្ឋមានសមត្ថភាព (‘Republic-compatible’) នៅឆ្នាំ២០១៦ ហើយលោកជួយរដ្ឋាភិបាលបារាំងហ្វឹកហ្វឺនក្រុមមូស៊្លីមឱ្យធ្វើតាមក្បួនខាងសាសនា និងរស់នៅជាមួយគ្នាជាមួយជនជាតិបារាំង។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា បុរសម្នាក់ចេញពីឡានមួយនៅមុខវិហារអ៊ីស្លាម និងឈ្លោះប្រកែកជាមួយបុគ្គលម្នាក់ទៀត បន្ទាប់មកបុរសនោះបាញ់អស់ប្រាំមួយ ឬប្រាំពីរគ្រាប់មុនពេលបើកចេញ។

ប៉ូលិសឃាត់បានខ្លួនអ្នកវាយប្រហារ ដែលក្រោយមកគេរកឃើញថា ស្លាប់ដោយគ្រាប់កាំភ្លើង ខ្លួនឯង។ នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិសពុំបញ្ជាក់ឈ្មោះ។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកChristophe Castaner សរសេរនៅលើ Twitter ថា គេចាត់វិធានការសន្តិសុខបន្ថែមនៅកន្លែងគោរពបូជាដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here