ប្រភពព័ត៌មានពី Asahi ចេញថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
តុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ីបច្រានចោលការជំទាស់របស់គណបក្សប្រឆាំងនៅថ្ងៃទី២៧ ដោយ លើកឡើងពីលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា។ ការទទួលជ័យជំនះលើកទី២ របស់ លោកប្រធានាធិបតី Joko ត្រូវបានប្រកាស។ ពិធីសម្ភោធនេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ហើយ មានអាណត្តិរយៈពេល ៥ឆ្នាំ។ លោក Joko បានប្រកាសជ័យជំនះដោយនិយាយថា “ប្រជាជនទាំង អស់នឹងរួបរួមគ្នាម្តងទៀតដើម្បីអភិវឌ្ឍប្រទេសឥណ្ឌូនេស៊ី”។
អតីតមន្រ្តីកងទ័ពដែលចាញ់ ហើយជាមេដឹកនាំគណៈបក្សប្រឆាំងលោក Purabowo បានទទួលយក ថា “សោកស្តាយចំពោះលទ្ធផលបោះឆ្នោត ប៉ុន្តែគោរពតាមការសម្រេចចិត្តនេះ”។
ក្នុងករណីរបស់លោក Purabowo នៅឯតុលាការរដ្ឋធម្មនុញ្ញគាត់បានអះអាងថាលោក Joko បានទាញ យកប្រយោជន៍ពីតំណែងបច្ចុប្បន្នរបស់គាត់ ហើយថាមានការលួចបន្លំដ៏ធំនៅក្នុងការបោះឆ្នោត។ លោកអះអាងថា Purabowo មានចំនួន ៤ពិន្ទុនាំមុខការបោះឆ្នោតពិតប្រាកដ ហើយថាគាត់គួរតែ ប្រកាសជ័យជំនះរបស់គាត់ ឬបញ្ជាអោយមានការបោះឆ្នោតឡើងវិញ។
តុលាការរដ្ឋធម្មនុញ្ញបានច្រានចោលក្រុមបក្ស Purabowo នៅថ្ងៃនេះថា “គ្មានភស្តុតាងអ្វីទាំងអស់”។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី២១ ខែឧសភាអំពីលទ្ធផលបោះឆ្នោតរបស់ លោក Joko មានចំនួន ៥៥,៥% ហើយថាលោក Purabowo មាន ៤៤,៥% ។
ក្នុងអំឡុងការប្រកាសលទ្ធផលបោះឆ្នោតខែឧសភា កុបកម្មរបស់អ្នកគាំទ្រ Purabowo បានកើតឡើង នៅកណ្តាលរដ្ឋធានីហ្សាកាតា ហើយបណ្តាលឲ្យមានមនុស្សស្លាប់សរុបចំនួន ៩នាក់។ នៅថ្ងៃធ្វើ សក្ខីកម្មរបស់តុលាការរដ្ឋធម្មនុញ្ញ អ្នកគាំទ្ររបស់គាត់បានធ្វើបាតុកម្មមួយនៅឯមជ្ឈមណ្ឌល នៅពេល ដែលប៉ូលីស និងយោធាបានរឹតបណ្តឹងផ្នែកសន្តិសុខ។