គម្រោងធ្វើរដ្ឋប្រហារដើម្បីសម្លាប់មន្ត្រីជាច្រើនទៀតនៅប្រទេសអេត្យូពី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩

យោងតាមគណៈកម្មការរដ្ឋាភិបាលនិយាយថា ប្រជាជននៅពីក្រោយការប៉ុនប៉ងចោទប្រកាន់មួយ ការផ្ដួលរលំរដ្ឋាភិបាលប្រទេសអេត្យូពីភាគខាងជើង នៅរដ្ឋ Amhara ក្នុងបំណងសម្លាប់មន្ត្រីកាន់តែច្រើន។

បន្ទាប់ពីអំពើហិង្សានៅកាលពីថ្ងៃសៅរ៍ លទ្ធផលជាតួលេខច្រើនជាង៥នាក់ ដែលរួមទាំងប្រមុខកងទ័ពឧត្តមសេនីយ៍ Seare Mekonnen ស្លាប់ដោយសាររដ្ឋាភិបាលចោទប្រកាន់ថា ធ្វើការការប៉ុនប៉ងរដ្ឋប្រហារផងដែរ។

អ្នកស្លាប់៣នាក់នៅក្នុងរដ្ឋ Amhara និង២នាក់ទៀត ត្រូវសម្លាប់នៅក្នុងរដ្ឋធានី Addis Ababa ផងដែរ។ សន្តិសុខនិងក្រុមការងារយុត្តិធម៌ពិសេសបង្កើតឡើង ដើម្បីស៊ើបអង្កេតហេតុការណ៍ដែលកើតឡើង។

កម្លាំងការងារនិយាយថា មានមនុស្ស២៥៥នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍ ដែលមាន២១២នាក់ នៅរដ្ឋ Amhara និងមាន៤៣នាក់នៅរដ្ឋធានី។ នៅ​ថ្ងៃព្រហស្បតិ៍គណបក្សប្រឆាំងមួយនិយាយថា សមាជិកជាង៥០របស់ខ្លួនក៏ត្រូវឃាត់ខ្លួនផងដែរ។

កងកម្លាំងសន្ដិសុខរឹបអូសកាំភ្លើង AK គ្រាប់៤៧ ចំនួន ២៧ដើម កាំភ្លើងយន្ត២ដើម និងចំនួនកាំភ្លើងខ្លីដែលមិនបានបញ្ជាក់ចំនួនច្បាស់លាស់ផងដែរ។

សូមបញ្ជាក់ផងដែរថា កងកម្លាំងកំពុងស្វែងរកទំនាក់ទំនងរវាងការសម្លាប់នៅរដ្ឋ Amhara និងនៅទីក្រុង Addis Ababa ។ រដ្ឋាភិបាលនិយាយថា ពួកគេមានទំនាក់ទំនងគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here