មន្ទីរបញ្ចកោណស៊ើបអង្កេតមីស៊ីល Javelin ធ្លាក់ក្នុងដៃសកម្មប្រយុទ្ធដោយរបៀបណា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩

មន្ទីរបញ្ចកោណផ្តើមធ្វើការស៊ើបអង្កេតអំពីរបៀបដែលមីស៊ីលផលិតដោយអាមេរិកបញ្ចប់ក្នុងដៃរបស់កងទ័ពជាតិលីប៊ី (ក្រុមយោធាកំពុងប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុង Tripoli)។ មីស៊ីលប្រឆាំងរថក្រោះមួយចំនួន ប្រភេទ Javelin មានតម្លៃជាង ១៧០.០០០ដុល្លារត្រូវគេរកឃើញក្នុងទីក្រុង Gharyan ក្រោយ​ពីមានការវាយប្រហាររបស់រដ្ឋាភិបាលដើម្បីដណ្តើមយកទីក្រុងពីក្រុម LNA ជាច្រើនថ្ងៃមក។

កាំជ្រួចមីស៊ីលផលិតដោយសហរដ្ឋអាមេរិករួមជាមួយកាំភ្លើងធំផលិតដោយប្រទេសចិនត្រូវកងកម្លាំងមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុង Tripoli បង្ហាញដល់អ្នកសារព័ត៌មាន។ ស្លាកសញ្ញានៅលើប្រអប់របស់គ្រាប់បង្ហាញថា ក្រុងវ៉ាស៊ីនតោនលក់គ្រាប់ Javelins ដំបូងទៅឱ្យប្រទេសអារ៉ាប់នៅឆ្នាំ២០០៨។

វាផលិតដោយកម្លាំងការពារជាតិប្រឆាំងនឹងកាំជ្រួច Raytheon និង Lockheed Martin FGM-១៤៨។ Javelin ប្រើប្រព័ន្ធជំរុញដើម្បីបាញ់មីស៊ីលទៅលើអាកាស។ វាអាចបំផ្លាញរថក្រោះចម្បាំងទាំងអស់។  របៀបដែលមីស៊ីលធ្លាក់ក្នុងដៃរបស់ក្រុម LNA របស់លោកឧត្ដមសេនីយ៍ Khalifa Haftar នៅតែមិនទាន់ដឹងច្បាស់នៅឡើយ បើទោះបីជាអារ៉ាប់ធ្លាប់គាំទ្រអំណាចរបស់គាត់ (Haftar ) នៅប្រទេសល៊ីប៊ីក៏ដោយ។ យោងតាមប្រភពព័ត៌មានពី New York Times បង្ហាញឱ្យដឹងថា មន្ទីរបញ្ចកោណកំពុងធ្វើការស៊ើបអង្កេតលើការរកឃើញនេះ។

ប្រសិនបើអារ៉ាប់ពិតជាផ្តល់គ្រឿងសព្វាវុធដល់កងកម្លាំងរបស់ Haftar នោះ ការផ្លាស់ប្តូរនេះទំនងបំពានលើកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ជាមួយសហរដ្ឋអាមេរិកក៏ដូចជាច្បាប់ហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ។ ជាញឹកញាប់ អាវុធរបស់អាមេរិកធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោននៅជុំវិញពិភពលោក។

របាយការណ៍មួយនៅខែកុម្ភៈបង្ហាញឱ្យដឹងថា នៅក្រោមការគ្រប់គ្រងរបស់ Trump បណ្តាលឱ្យអាវុធរបស់អាមេរិកដែលធ្លាប់លក់ទៅប្រទេសអារ៉ាប៊ីសោឌី និងអារ៉ាប់ធ្លាក់ចូលទៅក្នុងដៃរបស់យុទ្ធជនដែលមានទំនាក់ទំនងជាមួយក្រុម al Qaeda   កងជីវពល Salafi  និងក្រុមឧទ្ទាមដទៃទៀតដែលធ្វើសង្គ្រាមក្នុងប្រទេស Yemen។

នៅក្រោម​ការគ្រប់គ្រងរបស់ លោក Barack Obama អាវុធអាមេរិកកម្រិតមធ្យមក្នុងប្រទេសស៊ីរីត្រូវគេដាក់លក់លើទីផ្សារងងឹត និងត្រូវបណ្តាញរបស់រដ្ឋអ៊ីស្លាម ISIS  ឬក្រុមជីហាដ al-Nusra ទិញយក។ អាវុធទាំងនោះរួមមាន រថយន្ដធន់នឹងកាំជ្រួចមីស៊ីល  រថក្រោះបាញ់ម៉ីស៊ីល TOW  និងកាំភ្លើងវែង។ នៅពេលដែលអាមេរិកប្រកាសពីការស៊ើបអង្កេតរបស់ខ្លួនក្នុងការរឹបអូសអាវុធនៅប្រទេសលីប៊ី កងកម្លាំងរបស់ឧត្តមសេនីយ៍ Haftar វាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងតំបន់ Gharyan នៅយប់ថ្ងៃសុក្រ។ ការដណ្តើមទឹកដីមកកាន់កាប់ឡើងវិញទីក្រុងនឹងធ្វើឱ្យក្រុម LNA ត្រឡប់មកវាយប្រហារឡើងវិញចម្ងាយ ១០០ គីឡូម៉ែត្រពីទីក្រុងទ្រីប៉ូលីភាគខាងជើង។

LEAVE A REPLY

Please enter your comment!
Please enter your name here