ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩
ប្រភពសន្តិសុខប្រាប់កាលពីថ្ងៃអាទិត្យនេះថាជនស៊ីវិល២នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយស្ថិតនៅភាគខាងជើងទីក្រុងបាដាដ។ គ្រឿងផ្ទុះកែឆ្នៃបានផ្ទុះឡើងនៅថ្ងៃនេះក្បែរកន្លែងប្រមូលផ្តុំជនស៊ីវិលស្ថិតនៅក្នុងតំបន់Jaguk ភាគខាងជើងទីក្រុងបាដាដបណ្តាលឲ្យជនស៊ីវិល២នាក់រងរបួសធ្ងន់។
កងកម្លាំងសន្ដិសុខបានហ៊ុមព័ទ្ធកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីទទួលការព្យាបាលជាចាំបាច់។ វាគួរឱ្យកត់សម្គាល់ថាទីក្រុងបាដាដនាពេលថ្មីៗកំពុងមើលឃើញមានស្ថេរភាព ហើយក៏ឃើញថាមានការថមថយក្នុងការវាយប្រហារប្រដាប់អាវុធ និងការបំផ្ទុះគ្រាប់បែកខណៈកងកម្លាំងសន្តិសុខកំពុងរុករកសាកសពមិនស្គាល់អត្តសញ្ញាណ និងធ្វើការរុះរើឧបករណ៍ផ្ទុះនៅកន្លែងផ្សេងៗគ្នានៅក្នុងទីក្រុង។