ការវាយប្រហារមីស៊ីលអ៊ីស្រាអែលសម្លាប់ជនស៊ីវិលស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

ព័ន្ធការពារដែនអាកាសរបស់ស៊ីរីបាញ់តបទៅនឹងការវាយប្រហារពីមីស៊ីលជាក់ស្តែងនៅតំបន់ជុំវិញទីក្រុង Damascus និង Homs ដោយប្រភពយោធារបស់ស៊ីរ៉ីអះអាងថា “គោលដៅដែលគេកំណត់មួយចំនួនត្រូវប្រព័ន្ធការពារទប់ស្កាត់បាន”។ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់រួមទាំងទារកម្នាក់ស្លាប់ក្នុងការវាយប្រហារនៅតាមជនបទនៅក្រុង Damascus ហើយមនុស្សចំនួន ២១ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមប្រភពព័ត៌មាន ​​SANA។

មនុស្សម្នាក់ក្នុងចំណោមអ្នករងរបួសគឺក្មេងស្រីម្នាក់មានអាយុមួយខែ ដោយនាងរងរបួសរលាក និងលើមុខ។ មីស៊ីលបាញ់ចេញពីដែនអាកាសលីបង់ជាកន្លែងដែលគេឃើញយន្តហោះអ៊ីស្រាអែលហោះហើរកម្រិតទាបបំផុតនៅពេលកើតហេតុ នេះបើតាមបណ្តាញទូរទស្សន៍ Al-Mayadeen និង Al-Masdar News និងប្រភពក្នុងតំបន់ផ្សេងៗទៀត។

ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានគ្រាប់មីស៊ីលចំនួនបីគ្រាប់ត្រូវប្រព័ន្ធការពារស្ទាក់ចាប់ហើយក្រៅពីអ្នកស្លាប់នៅមានផ្ទះសម្បែង និងសម្ភារៈជាច្រើននៅជាយក្រុង Damascusទទួលរងការខូចខាត។ គោលដៅដែលគេកំណត់គោលដៅមានអាកាសយានដ្ឋាន Mezzeh នៅជិតក្រុង Damascus ក៏ដូចជានៅជិតទីក្រុង Jamraya, Sahnaya និង Daraya ។

តំបន់មួយទៀតក៏ត្រូវគេកំណត់គោលដៅក្នុងរដ្ឋ Homs ស្ថិតនៅជិតព្រំដែនប្រទេសលីបង់។  ប្រទេសអ៊ីស្រាអែលធ្លាប់ធ្វើការវាយឆ្មក់ឆ្លងកាត់ព្រំដែនជាច្រើនលើកក្នុងប្រទេសស៊ីរី ប៉ុន្តែពួកគេកម្រសារភាពថាពួកគេបានធ្វើ ហើយពួកគេក៏មិនទាន់ធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ចុងក្រោយនេះនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុង Tel Aviv បញ្ជាក់ពីការវាយប្រហារជាច្រើនរបស់កងទ័ពស៊ីរីក្នុងការសងសឹកចំពោះភាពតាននៅព្រំដែនជុំវិញតំបន់ Golan Heights។ ជាច្រើនលើកក្រុង Damascus ជំរុញឱ្យអង្គការសហប្រជាជាតិបញ្ចប់ការបំពានអធិបតេយ្យភាពរបស់អ៊ីស្រាអែល។ រដ្ឋាភិបាលស៊ីរីជឿជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រឹមតែជួយលើកសកម្មភាពប្រយុទ្ធរបស់ក្រុមភេរវជនដែលនៅសេសសល់នៅក្នុងប្រទេសប៉ុណ្នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here