ឧទ្ទាមប្រទេសយេម៉ែនវាយប្រហារលើព្រលានយន្តហោះអារ៉ាប៊ីសោឌី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

បណ្តាញទូរទស្សន៍ Al Masirah រាយការណ៍នៅថ្ងៃសៅរ៍ថា អ្នកគាំទ្រចលនា Ansar Allah (អ្នកដឹកនាំចលនា Houthi) វាយប្រហារលើព្រលានយន្តហោះក្នុងទីក្រុង Jizan និង Abha នៅប្រទេសអារ៉ាប៊ីសោឌី ដោយប្រើយន្តគ្មានមនុស្សបើក។ យោងតាមប្រភពព័ត៌មានពីពួកឧទ្ទាមចរាចរណ៍ផ្លូវអាកាសត្រូវគេផ្អាក។

ទូរទស្សន៍អារ៉ាប៊ីសោឌីរាយការណ៍ថា កម្លាំងចម្រុះអារ៉ាប់ប៊ីសោឌីបញ្ជាក់ពីការវាយប្រហារលើអាកាសយានដ្ឋាន Jizan ដោយនិយាយថា កងកម្លាំងរបស់ខ្លួនធ្វើសកម្មភាពដើម្បីរារាំង និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi ។ ពុំមានសេចក្តីរាយការណ៍បង្ហាញពីការខូចខាតពីការវាយប្រហារទៅព្រលានយន្តហោះ។

កម្លាំងចម្រុះមិនធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនៅព្រលានយន្តហោះAbha។ នៅថ្ងៃទី១២ ខែមិថុនា កម្លាំង Houthi ធ្វើការវាយប្រហារដោយប្រើមីស៊ីលលើព្រលានយន្តហោះអារ៉ាប៊ីសោឌីនៅក្នុងទីក្រុង Abha។ មីស៊ីលផ្ទុះក្នុងតំបន់ និងបណ្តាលឱ្យមនុស្សចំនួន ២៦នាក់រងរបួស។ នៅថ្ងៃទី១៤ ខែមិថុនា អ្នកគាំទ្រលោក Ansar Allah វាយប្រហារលើព្រលានយន្តហោះ Abha ដោយប្រើយន្តហោះគ្មានមនុស្សបើក តែយ៉ាងណាប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អារ៉ាប៊ីសោ​ឌី និងកម្លាំងអាកាសធ្វើសកម្មភាពដើម្បីរារាំងយន្តហោះគ្មានមនុស្សបើកចំនួនប្រាំគ្រឿង។

ការប្រឈមអាវុធដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុម Ansar Allah បន្តកើតមានឡើងនៅក្នុងប្រទេសយេម៉ែនចាប់តាំងពីខែសីហា ឆ្នាំ២០១៤ ហើយវាឈានទៅដល់ដំណាក់កាលសកម្មបំផុតនៅខែមីនា ឆ្នាំ២០១៥ ក្រោយពីកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីចូលលុកលុយក្នុងប្រទេសយេម៉ែន។

LEAVE A REPLY

Please enter your comment!
Please enter your name here