យន្តហោះឥណ្ឌាបានធ្លាក់ចេញពីផ្លូវរត់នៅទីក្រុង Mangalore

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

មន្ត្រីអាកាសចរណ៍ឥណ្ឌាបញ្ជាឱ្យមានការស៊ើបអង្កេតមួយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរពីទីក្រុងឌូបៃហើយធ្លាក់ចេញពីផ្លូវរត់ពេលចុះចត នៅទីក្រុង Mangalore ភាគខាងត្បូង កាលពីថ្ងៃអាទិត្យនេះ។

ជើងហោះហើររបស់ក្រុមហ៊ុន Air India Express ដឹកអ្នកដំណើរចំនួន១៨៣នាក់រអិលធ្លាក់ចេញពីផ្លូវរត់ពេលចុះចត ហើយអ្នកបើកបរក៏កាច់បង្កូតចូលទៅក្នុងភក់នៅក្នុងវាលស្មៅ។ មន្រ្តីអាកាសចរណ៍ ស្តីបន្ទោសថាបណ្តាលមកពីកន្ទុយយន្តហោះ និងផ្លូវសើម នៅក្នុងហេតុការណ៍នេះ។

គួររំលឹកថា កាលពីខែឧសភាឆ្នាំ២០១០ មានមនុស្ស១៨នាក់ស្លាប់ នៅពេលដែលយន្តហោះ Air India Express ហោះហើរហួសអាកាសយានដ្ឋាន Mangalore និងធ្លាក់តែម្តង។ អាកាសយាន្តដ្ឋាន Mangalore ស្ថិតនៅលើកំពូលភ្នំមួយ នៅចុងផ្លូវរត់២ចំណោតចោតៗ ជាផ្លូវហោះហើរ។

មន្ត្រីអាកាសចរណ៍បាននិយាយថា មិនមានអ្នកដំណើរ ឬនាវិករងរបួស នៅក្នុងឧបទ្ទវហេតុ កាលពីថ្ងៃអាទិត្យនោះទេ។ ក្រុមហ៊ុន Air India Express គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា។

កាលពីថ្ងៃអាទិត្យឧប្បត្តិហេតុស្រដៀងគ្នានេះដែរនៅឯព្រលានយន្តហោះស៊ូរ៉ាត នៅរដ្ឋ Gujarat ភាគខាងលិច នៅពេលដែលយន្ដហោះ Spice Jet រលិចនៅលើផ្លូវសើមផងដែរ។ ខណៈភ្លៀងធ្លាក់ខ្លាំងជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌានៅពេលនេះជារៀងរាល់ឆ្នាំ ដោយសារខ្យល់មូសុងតាមរដូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here