
ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩
កប៉ាល់ពាណិជ្ជកម្មបានឆាបឆេះពេលចូលចតនៅលើកោះ Santa Cruz រដ្ឋកាលីហ្វ័រញ៉ា ហើយឆ្មាំ សមុទ្រអាមេរិកបានបញ្ជាក់ថាមនុស្ស២៥នាក់បានស្លាប់នៅយប់ថ្ងៃទី២ ហើយមនុស្ស៩នាក់បាត់ខ្លួន។ យោងតាមសារព័ត៌មាន AP បានរាយការណ៍ថាភាគច្រើនទំនងជាអ្នកដំណើរ។ អគ្គិភ័យបានឆាបឆេះនៅកំពង់ផែប្រហែលជាខ្ទង់ម៉ោង៣ព្រឹក ថ្ងៃទី២។ នាវិក និងអ្នកដំណើរទាំងអស់សរុបមាន៣៩នាក់ ដែលជាអ្នកមុជទឹក (ជំរៅសរុប២៣ម៉ែត្រ)។ នាវិក៥នាក់ក្នុងចំណោមសមាជិក ៦នាក់បានលោតចូលសមុទ្រ ហើយត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកបើកទូកដែលចតនៅក្បែរនោះ។ នាវិក២នាក់បានត្រឡប់ទៅកប៉ាល់ភ្លាមៗដើម្បីពិនិត្យរកអ្នកនៅរស់ ប៉ុន្តែរកមិនឃើញ។ នាវានេះកំពុងធ្វើដំណើរកម្សាន្តរយៈពេល៣ថ្ងៃនៃឧទ្យានជាតិ បានលិចដល់ជម្រៅ២០ម៉ែត្រ និងស្ថិតនៅចម្ងាយ១៨ម៉ែត្រពីកោះ។ មូលហេតុនៃអគ្គិភ័យនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។ បុរសម្នាក់ធ្វើការនៅក្នុងរោងចក្រផលិតកាមេរ៉ាក្រោមទឹកធ្វើដំណើរក្នុងកប៉ាល់នេះ បានផ្តល់សក្ខីកម្មទៅកាន់សារព័ត៌មាន AP ថា “កន្លែងដេកនៅខាងក្រោមតូចចង្អៀត ហើយមានច្រកចេញតែមួយគត់ ចាំបាច់ត្រូវតែឡើងជណ្តើតូចចង្អៀតមួយនោះ”៕
