បុរសម្នាក់ និងក្មេងប្រុសវ័យ១៦ឆ្នាំរងការចោទប្រកាន់ពីបទល្មើសភេរវកម្មត្រូវបានចាប់ខ្លួននៅតំបន់ Rugby ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩

យោងតាមរបាយការណ៍បុរសម្នាក់ និងក្មេងប្រុសវ័យ១៦ឆ្នាំម្នាក់ទៀតមកពីស្រុក Warwickshire ត្រូវចាប់ខ្លួនពីបទសង្ស័យភេរវកម្ម។ បុរសវ័យ៦២ឆ្នាំ និងក្មេងជំទង់ត្រូវបានចាប់ខ្លួននៅទីតាំងខុសគ្នា នៅក្នុងតំបន់ Rugby ហើយកំពុងសាកសួរនៅឯប៉ុស្តិ៍ប៉ូលិស West Midlands។ ប៉ូលិស West Midlands បាននិយាយថា ជនសង្ស័យទាំង២នាក់ត្រូវចាប់ខ្លួនពីបទសង្ស័យនៃការប្រតិបត្តិការ, ការរៀបចំ និងការញុះញង់នៃអំពើភេរវកម្ម។ ហើយកងកម្លាំងបានបន្ថែមថា ការចាប់ខ្លួនត្រូវបាន​គ្រោងទុក​ជាមុន និងការស៊ើបការណ៍ផងដែរ។ សូមបញ្ជាក់ដែរថា អង្គភាពប្រឆាំងភេរវកម្ម West Midlands កំពុងសហការជាមួយនឹងប៉ូលិស Warwickshire ក្នុងការស៊ើបអង្កេតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here