រដ្ឋាភិបាលអាហ្វហ្គានីស្ថានព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ្នកចរចាតាលីបង់

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩

អ្នកនាំពាក្យប្រធានាធិបតីលោក អារាហ្វ ហ្គានី មានប្រសាសន៍នៅថ្ងៃពុធថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​មានការព្រួយបារម្ភអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពរវាងអ្នកចរចាសហរដ្ឋអាមេរិក និងតាលីបង់ ហើយលោកចង់ឲ្យមានការបញ្ជាក់បន្ថែមទៀត។ កិច្ចព្រមព្រៀងនេះនឹងមានកងទ័ពអាមេរិកចំនួន ៥,០០០នាក់ត្រូវដកចេញ និងមូលដ្ឋានចំនួន៥ត្រូវបិទជាថ្នូរនឹងការធានាថា ប្រទេសអាហ្វហ្គានីស្ថាន​នឹងមិនត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធទៅលើសហ​រដ្ឋអាមេរិកនោះទេ។ ផែនការនេះត្រូវអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក​ដើម្បីសន្តិភាព​នៅ​អាហ្វហ្គានីស្ថានលោក ហ្សាម៉េ ខាលីហ្សាដ បង្ហាញដល់លោក ហ្គានី នៅសប្តាហ៍នេះ។ ភ្នាក់ងារ​សារព័ត៌មានផ្សាយថាក្រុមតាលីបង់បង្កើនការវាយប្រហារនៅក្នុងរដ្ឋធានីកាប៊ុល និងតាមបណ្តាខេត្ត​នានា​នៅទូទាំងប្រទេស។ ដូច្នេះកិច្ចព្រមព្រៀងនេះប្រឈមនឹងការសង្ស័យ​ពីភាគីជាច្រើនក្នុងនោះ​មានទាំងអតីត​មន្រ្តី និងអ្នកនយោបាយអាមេរិកមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here