ប្រទេសយ៉េមែនចាប់ផ្តើមកិច្ចពិភាក្សាដោយប្រយោលជាមួយក្រុមបំបែកខ្លួននៅភាគខាងត្បូង

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩

ភ្នាក់ងារព័ត៌មានស្រង់សម្តីមន្ត្រីយ៉េមែនម្នាក់នៅថ្ងៃពុធថាមន្រ្តីរដ្ឋាភិបាលយ៉េមែនចាប់ផ្តើមពិភាក្សា​ដោយប្រយោលជាមួយក្រុមបំបែកខ្លួននៅភាគខាងត្បូងគាំទ្រដោយអារ៉ាប់រួមក្នុងទីក្រុងជេដានៃសមុទ្រ​ក្រហមដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងទីក្រុងអាដែន និងខេត្តភាគខាងត្បូង។ ការប្រយុទ្ធ​នៅភាគ​ខាងត្បួងប្រទេសយ៉េមែនបើកមុខថ្មីក្នុងសង្រ្គាមចម្រុះ និងគំរាមកំហែង​បង្កការបែកបាក់​ដល់ប្រទេស​​យេម៉ែនថែមទៀត។ ​រដ្ឋាភិបាល និងកម្លាំងបំបែកខ្លួនគឺជាផ្នែកមួយរបស់ក្រុមចម្រុះ​ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត ដែលធ្លាប់ធ្វើអន្តរាគមន៍ក្នុងប្រទេសយ៉េមែននៅខែមីនាឆ្នាំ២០១៥ ប្រឆាំងនឹង​ក្រុមហូទី។ ក្រុមបំបែកខ្លួន(ក្រុមដែលព្យាយាមស្តារអតីតសាធារណរដ្ឋយ៉េមែនខាងត្បូង) ណ្តើម​កាន់កាប់ភាគខាងត្បូងនៃកំពង់ផែអាដែនហើយប្រកាសថា អាជ្ញាធររដ្ឋាភិបាលសាណា​មិនចង់​បានតំបន់​នៅភាគខាងត្បូងទេ។ នៅសប្តាហ៍មុនដៃគូចម្រុះដ៏សំខាន់​របស់អារ៉ាប់ប៊ីសាអូឌីត​គឺអារ៉ាប់រួមធ្វើការវាយប្រហារតាមអាកាសលើកងកម្លាំងរដ្ឋាភិបាល។ ការវាយប្រហារនោះ​មានគោលបំណង​ដើម្បីគាំទ្រក្រុមបំបែកខ្លួនរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង នៅពេល​ដែល​កម្លាំងរបស់ពួកគេដណ្តើមការកាន់កាប់តំបន់អាដែនឡើងវិញ ដោយបង្ខំឱ្យកម្លាំងរដ្ឋាភិបាលដកថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here