ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩
មេដឹកនាំក្រោយពីការទទួលបានឯករាជ្យភាពរបស់ប្រទេសហ្ស៊ីមបាវេ លោក រ៉ូបឺតមូហ្គាបេ ទទួលមរណភាពក្នុងវ័យ៩៥ឆ្នាំ។ លោកបានឈ្នះការបោះឆ្នោតលើកដំបូងរបស់ប្រទេសហ្ស៊ីមបាវេ បន្ទាប់ពីឯករាជ្យភាពរបស់ប្រទេសហ្ស៊ីមបាវេ និងក្លាយជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ១៩៨០មកម្លេះ ។ បន្ទាប់មកលោកក៏បានលុបមុខតំណែងនេះចោល កាលពីឆ្នាំ១៩៨៧ ហើយកាន់តំណែងជាប្រធានាធិបតីជំនួសវិញផងដែរ។ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោក មូហ្គាបេ ត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធាមួយកាលពីខែវិច្ឆិកាឆ្នាំ២០១៧៕









